១-ក្តីរំពឹង៖ ក្រុមជម្រើសជាតិស្លូវ៉ាគីបានឈានដល់វគ្គ១៦ក្រុមចុងក្រោយម្តងកាលពីព្រឹត្តិការណ៍ World Cup 2010 ដែលបានយកឈ្នះអីុតាលីក្នុងវគ្គជម្រុះក្រុម។ ស្លូវ៉ាគីក៏បានយកឈ្នះអេស្ប៉ាញផងដែរក្នុងវគ្គជម្រុះក្នុងក្របខ័ណ្ឌ Euro 2016 នេះ ។
ក្រុមជម្រើសជាតិស្លូវ៉ាគី ជាក្រុមស្ថិតក្នុងលំដាប់មធ្យមក្នុងក្របខ័ណ្ឌ Euro 2016នេះ ប៉ុន្តែស្លូវ៉ាគីមានប្រៀបជាងគូប្រកួតដោយសារតែមានខ្សែបម្រើដែលចេញពីក្លិបNapoli កីឡាករ Marek Hamsik ។ ស្លូវ៉ាគីស្ថិតក្នុងពូលBជាមួយអង់គ្លេសព្រមទាំង Wales និងរុស្ស៊ី ផងនោះ ស្លូវ៉ាគីអាចមានឱកាសក្នុងការយកឈ្នះគូប្រកួតច្រើន តែក៏មិនប្រាកដថាអាចឈានជើងឡើងវគ្គជម្រុះបានខ្ពស់ដែរ ។
២-លទ្ធផលល្អ៖ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ស្លូវ៉ាគី ។
៣-កីឡាករក្នុងចំណាប់អារម្មណ៍៖ ប្រធានក្រុមនិងជាខ្សែបម្រើប្រយុទ្ធកីឡាករMarek Hamsik ជាកីឡាករដ៏ឆ្នើមមួយរូបរបស់ប្រទេសនេះ ដែលអាចរកបាន៥គ្រាប់ក្នុងវគ្គជម្រុះកន្លងមក ។
៤-គ្រូបង្វឹក៖ លោក Jan Kozak ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែកក្កដា២០១៣។ បច្ចុប្បន្នគ្រូបង្វឹករូបនេះមានអាយុ៦១ឆ្នាំ ហើយលោកក៏បានដឹកនាំក្លិបមួយចំនួនក្នុងក្របខ័ណ្ឌស្លូវ៉ាគីលីកផងដែរ ។
៥-បញ្ជីឈ្មោះសមាសភាពកីឡាករសរុប (បណ្តោះអាសន្ន)៖
-អ្នកចាំទី៖ Ján Mucha (Slovan Bratislava), Matúš Kozáčik (Viktoria Plzeň), Ján Novota (Rapid Wien), Martin Dúbravka (Esbjerg) ។
-ខ្សែការពារ៖ Martin Škrtel (Captain)( Liverpool), Ján Ďurica (Lokomotiv Moscow), Peter Pekarík (Hertha Berlin), Tomáš Hubočan (Dynamo Moscow), Kornel Saláta (Slovan Bratislava), Dušan Švento (1. FC Köln), Norbert Gyömbér (Roma), Lukáš Tesák (FC Kairat) ។
-ខ្សែបម្រើ៖ Marek Hamsik (vice-captain) (Napoli), Stanislav Šesták (Ferencváros), Miroslav Stoch (Bursaspor), Vladimír Weiss (Al-Gharafa), Juraj Kucka (Milan), Viktor Pečovský (Žilina), Róbert Mak (PAOK), Ondrej Duda (Legia Warsaw), Patrik Hrošovský (Viktoria Plzeň), Erik Sabo (PAOK), Jan Gregus (Baumit Jablonec) ។
-ខ្សែប្រយុទ្ធ៖ Robert Vittek (Slovan Bratislava), Michal Ďuriš (Viktoria Plzeň), Adam Nemec (Willem II) ៕
ចែករំលែកព័តមាននេះ