Ronaldo បង្កើតកំណត់ត្រាមិនធ្លាប់មានមួយ ក្រោយជួយ Man Utd ផ្តួល Arsenal
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយរកបាន២គ្រាប់ក្នុង
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយរកបាន២គ្រាប់ក្នុង
អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយរកបាន២គ្រាប់ក្នុងជំនួបបិសាចក្រហម Manchester United យកឈ្នះលើកាំភ្លើងធំ Arsenal លទ្ធផល ៣-២ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
ជំនួបដ៏ធំប្រចាំសប្តាហ៍ទី១៤ នៃក្របខណ្ឌ English Premier League ដែលធ្វើឡើងនៅឯកីឡដ្ឋាន Old Trafford ក្រុមភ្ញៀវ Arsenal មានឱកាសនាំមុខមុននៅនាទី១៣ ដោយខ្សែបម្រើប្រយុទ្ធ Emile Smith Rowe មុនពេលម្ចាស់ផ្ទះ តាមស្មើមកវិញនៅនាទី៤៤ ដោយខែបម្រើ Bruno Fernandes។
ចូលវគ្គទី២ ពោលនាទី៥២ ម្ចាស់ផ្ទះបើកការនាំមុខវិញម្តង សម្រេចដោយខ្សែប្រយុទ្ធ Cristiano Ronaldo។ លុះ២នាទីក្រោយ ខ្សែបម្រើប្រយុទ្ធ Martin Odegaard រកគ្រាប់តាមស្មើមកវិញ។ ប៉ុន្តែអ្វីៗបានចប់សព្វគ្រប់ ពេល C.Ronaldo សម្រេចគ្រាប់ជ័យជម្នះនៅនាទី៧០ ដោយបាល់ប៉េណាល់ទី។
ជាមួយលទ្ធផលនេះ Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្ន Michael Carrick បានឡើងមកឈរនៅលេខ៧ មាន២១ពិន្ទុ ខណៈ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ឈរនៅលេខ៥ មាន២៣ពិន្ទុ។
ក្រោយរកបាន២គ្រាប់ពីជំនួបទល់នឹង Arsenal ខ្សែប្រយុទ្ធព័រទុយហ្គាល់ C.Ronaldo បានកើនគ្រាប់ស៊ុតសរុប៨០១គ្រាប់ហើយ ពីការបង្ហាញខ្លួនសរុប១,០៩៧ប្រកួត ក្នុងអាជីពបាល់ទាត់របស់ខ្លួន និងបានក្លាយជាកីឡាករដែលស៊ុតគ្រាប់ទី៨០០ ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
៨០១គ្រាប់របស់ Cristiano Ronaldo រកបានពី Sporting Lisbon ៥គ្រាប់, Man Utd ១៣០គ្រាប់, Real Madrid ៤៥០គ្រាប់, Juventus ១០១គ្រាប់ និងជម្រើសជាតិព័រទុយហ្គាល់ ១១៥គ្រាប់៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ