ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា សម្លុត កំហែង​របស់​ឪពុកម្តាយ​នាំ​ឱ្យ​កូន​ប្រឈម​នឹង​បញ្ហា​សុខភាព

7 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ​ដែល​ប្រើ​អំពើ​ហិ.ង្សា​វា.យដំ ប្រើ​ពាក្យ​សម្តី​ធំ ជេរប្រទេច​លើ​កូន​ៗ​របស់​ខ្លួន​នឹង​នាំ​ឱ្យ​ពួក​គេ​ប្រឈម​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៅ​ថ្ងៃ​មុខ​ដូច​ជា​កើត

ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ​ដែល​ប្រើ​អំពើ​ហិង្សា​វាយដំ ប្រើ​ពាក្យ​សម្តី​ធំ ជេរប្រទេច​លើ​កូន​ៗ​របស់​ខ្លួន​នឹង​នាំ​ឱ្យ​ពួក​គេ​ប្រឈម​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៅ​ថ្ងៃ​មុខ​ដូច​ជា​កើត ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺហឺត​ជាដើម ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដដែល​បាន​អះអាង​ថា ការ​ស្រែក​សម្លុត​និង​វាយ​ទោះ​ក្នុង​លក្ខណៈ​តិចតួច​ក្តី​ក៏​អាច​នាំ​ឱ្យ​សុខភាព​របស់​កុមារ​ជួបនឹង​ភាព​ស្មុគស្មាញ​ក្នុង​រយៈពេល​វែង​ដែរ ។ បញ្ហា​នេះ​ក៏​ព្រោះថា ទ​ង្វើ​ដ៏​ច្រឡោ​តតូង​របស់​ឪពុក​ម្តាយ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ក្មេង​ជួបនឹង​ភាព​តានតឹង​ក្នុង​ចិត្ត ( Stress) ។

ការ​ជេរប្រទេច​រាល់ថ្ងៃ​នោះ កម្រិត Stress​របស់​ក្មេង​ក៏​កាន់តែ​ឡើង​ទៅ​តាម​នេះ ហើយ​ទីបំផុត​នាំ​ទៅ​រក​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។

សាស្ត្រាចារ្យ Michael Hyland មក​ពី​សាកលវិទ្យាល័យ University’s School of Psychology ដែល​ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​បញ្ជាក់​ថា ចាប់​កើត​ជំងឺ Stress ពី​វ័យក្​មេង​ដែល​បណ្តាល​មក​ពី​ការ​ភ័យរន្ធត់​ខ្លាំង និង​ការ​ធ្វើបាប ត្រូវ​គេ​ដឹង​ថា​នឹង​បើកផ្លូវ​ឱ្យ​ជំងឺ​ចូល​ទន្ទ្រាន​ពេល​ក្រោយ​ក្នុង​ឆាកជីវិត ។ ប៉ុន្តែ​ការ​សិក្សា​នេះ​បង្ហាញ​ថា នៅ​ក្នុង​សង្គម​មួយ​ដែល​ការ​ដាក់​ទណ្ឌកម្ម​លើ​រាង​កាយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​រឿង​ធម្មតា នោះ​ការ​ប្រើប្រាស់​ទណ្ឌកម្ម​បែប​នេះ​គឺ​ពិតជា​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​គ្រប់គ្រាន់​ល្មម​ទទួល​បាន​ផល​ប៉ះ​ពាល់​រយៈពេល​វែង​ដូច​គ្នា​ទៅ​នឹង​ការ​ភ័យរន្ធត់​រួម​ទាំង​ការ​ធ្វើបាប​បំពាន​ផ្លូវ​កាយ​ផង​ដែរ ។  លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​យើង​នេះ​បាន​បន្ថែម​​នូវ​ទស្សនវិស័យ​ថ្មី​មួយ​ទៅ​លើ​ភស្តុ​តាង​ដែល​ថា ការ​ប្រើ​ទណ្ឌកម្ម​រាង​កាយ​ជា​បច្ច័យ​នាំ​ទៅ​រក​ភាព​តានតឹង​ក្នុង​ចិត្ត (Stress)​ក្នុង​វ័យ​កុមារភាព ហើយ​នៅ​ពេល​ដែល​អ្វី​ទាំងនេះ​ក្លាយជា​អ្នក​បង្កើត Stress​នោះ ទណ្ឌកម្ម​រាង​កាយ​បាន​ចូលរួម​ចំណែក​បង្កើត​ចេញ​ជា​លទ្ធផល​អវិជ្ជមាន​ទាំង​លើ​បុគ្គល​ម្នាក់​ៗ និង​ទាំង​លើ​សង្គម​ទាំងមូល​ផង​ដែរ៕