ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​បង្រៀន​មនុស្ស​ឱ្យ​ចេះ​អភិវឌ្ឍ​ខ្លួនឯង

8 ខែ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា ព្រះពុទ្ធ​សាសនា​គឺជា​ប្រភព​ឬ​ជា​បណ្តុំ​នៃ​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ជួយ​យើង​ធ្វើការ​អភិវឌ្ឍ​នូវ​សក្តានុពល​ភាព​ជា​មនុស្ស​ឱ្យ​បាន​ពេញលេញ​ដោយ​មានការ​យល់​ដឹង​នូវ​ធម្មជាតិ​នៃ​សភាវៈ​ពិត​ដោយ​ខ្លួនឯង​តាម​រយៈ​ទ្រឹស្តី​ពុទ្ធសាសនា​ដ៏​ជ្រាលជ្រៅ ។ ព្រះពុទ្ធ​សាសនា​បាន​កើតឡើង​អស់​រយៈពេល​ជាង​២៥៦០​ឆ្នាំ​កន្លង​មក​ហើយដោយ​ក្សត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​សិទ្ធត្ថៈ​ត្រាស់​ដឹង​នូវ​ធម៌​ពិត​គឺ​អរិយ​សច្ចៈ​៤​ជា​ធម៌​នាំ​ឱ្យ​សព្វ​សត្វ​រួច​ចាក​ទុក្ខ​ទាំងពួង ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គោរព​បង្គំ​ក្សត្រា​អង្គ​នោះ​ថា​ជា​ព្រះពុទ្ធ​ដរាប​មក ។ ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​ដល់​ទូ​ទាំង​ទ្វីបអាស៊ី​ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ព្រះពុទ្ធ​សាសនា​គឺជា​សាសនា​ចម្បង​លំដាប់​ទី​បី​នៅ​លើ​សកលលោក​ផង​ដែរ ។ ព្រះពុទ្ធ​អង្គ​បាន​ចំណាយ​ពេលវេលា​អស់​មួយ​ជីវិត​ព្រះ​អង្គ​ដើម្បី​បង្រៀន​នូវ​វិធីសាស្ត្រ​ជា​ច្រើន​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ដល់​មនុស្សលោក​ឱ្យ​បាន​យល់​ពី​ខ្លឹមសារ​ពិត​នៃ​ព្រះធម៌​ហើយ​អាច​ត្រាស់​ដឹង​ក្លាយជា​ព្រះពុទ្ធ​បាន​ដោយ​ខ្លួនឯង ។…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា ព្រះពុទ្ធ​សាសនា​គឺជា​ប្រភព​ឬ​ជា​បណ្តុំ​នៃ​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ជួយ​យើង​ធ្វើការ​អភិវឌ្ឍ​នូវ​សក្តានុពល​ភាព​ជា​មនុស្ស​ឱ្យ​បាន​ពេញលេញ​ដោយ​មានការ​យល់​ដឹង​នូវ​ធម្មជាតិ​នៃ​សភាវៈ​ពិត​ដោយ​ខ្លួនឯង​តាម​រយៈ​ទ្រឹស្តី​ពុទ្ធសាសនា​ដ៏​ជ្រាលជ្រៅ ។

Picture

ព្រះពុទ្ធ​សាសនា​បាន​កើតឡើង​អស់​រយៈពេល​ជាង​២៥៦០​ឆ្នាំ​កន្លង​មក​ហើយដោយ​ក្សត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​សិទ្ធត្ថៈ​ត្រាស់​ដឹង​នូវ​ធម៌​ពិត​គឺ​អរិយ​សច្ចៈ​៤​ជា​ធម៌​នាំ​ឱ្យ​សព្វ​សត្វ​រួច​ចាក​ទុក្ខ​ទាំងពួង ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គោរព​បង្គំ​ក្សត្រា​អង្គ​នោះ​ថា​ជា​ព្រះពុទ្ធ​ដរាប​មក ។

Picture

ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​ដល់​ទូ​ទាំង​ទ្វីបអាស៊ី​ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ព្រះពុទ្ធ​សាសនា​គឺជា​សាសនា​ចម្បង​លំដាប់​ទី​បី​នៅ​លើ​សកលលោក​ផង​ដែរ ។ ព្រះពុទ្ធ​អង្គ​បាន​ចំណាយ​ពេលវេលា​អស់​មួយ​ជីវិត​ព្រះ​អង្គ​ដើម្បី​បង្រៀន​នូវ​វិធីសាស្ត្រ​ជា​ច្រើន​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ដល់​មនុស្សលោក​ឱ្យ​បាន​យល់​ពី​ខ្លឹមសារ​ពិត​នៃ​ព្រះធម៌​ហើយ​អាច​ត្រាស់​ដឹង​ក្លាយជា​ព្រះពុទ្ធ​បាន​ដោយ​ខ្លួនឯង ។

Picture

ព្រះ​អង្គ​បាន​មើលឃើញ​ថា​ទន្ទឹម​នឹង​មនុស្ស​គ្រប់​រូប​មាន​សមត្ថភាព​ស្មើគ្នា​ក្នុង​ការ​សម្រេច​បាន​នូវ​ភាវៈ​ជា​ព្រះពុទ្ធ​នោះ មនុស្ស​ក៏​មាន​ភាព​ខុស​គ្នា​ជា​ច្រើន​ខាង​ផ្នែក​ចំណង់​ចំណូលចិត្ត ការ​ចាប់​អារ​ម្ម​ណ៏ និង​ភាព​ខុស​គ្នា​ខាង​ទេព​កោសល្យ​ផង​ដែរ ។ ដោយ​មានការ​គោរព​ព្រះពុទ្ធ​សាសនា​យ៉ាងច្រើន​កុះករ​បែប​នេះ ព្រះ​អង្គ​ក៏​បាន​ផ្តូ​ច​ផ្តើម​បង្រៀន​នូវ​វិធីសាស្ត្រ​ល្អ​ៗ​ជា​ច្រើន​ដើម្បី​ឱ្យ​បុគ្គល​ម្នាក់​ៗ​ជម្នះ​បាន​នូវ​ដែន​កំណត់​របស់​ខ្លួន​ហើយ​សម្រេច​បាន​នូវ​វិជ្ជា​ខាង​ពុទ្ធចក្រ​យ៉ាង​ពេញលេញ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ស្វែង​យល់​ស៊ីជម្រៅ​របស់​ពួក​គេ ។

Picture

ឱវាទ​ដ៏​ល្អ​ប្រពៃ​ទាំងនោះ​ត្រូវ​បាន​កត់សម្គាល់​នៅ​ក្នុង​វប្បធម៌​ជាតិ​សាសន៍​នីមួយ​ៗ​ដែល​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​គេ ហើយ​បើ​ទោះបីជា​អ្នកស្រុក​ទាំងនោះ​មាន​ទំនៀម​ព្រះពុទ្ធ​សាសនា​ច្រើន​ប្រភេទ​ក៏​ដោយ ក៏​ទំនៀម​ទាំង​អស់នោះ​ទទួល​បាន​នូវ​ការ​បង្រៀន​ព្រះធម៌​ជា​មូលដ្ឋាន​ដូច​ៗ​គ្នា ជា​ធម៌​រំលត់ទុក្ខ ៕ សាន សារិន