ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ចំនួន​54​នាក់ ដែល​ចាប់​នៅ​ឥណ្ឌូ​ណេ​ស៊ី ត្រឡប់​មក​វិញ​2-3​ស​ប្តា​ហ៍​ទៀត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១២ ខែឧសភា បានឱ្យ​ដឹង​ថា ស្ថានទូត​កម្ពុជាប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១២ ខែឧសភា បានឱ្យ​ដឹង​ថា ស្ថានទូត​កម្ពុជាប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​១១ ខែឧសភា បាន​រាយការណ៍​ពី​នីតិវិធី​ដែល​ស្ថានទូត​បាន​និង​កំពុង​អនុវត្ត​ក្នុង​ការ​រៀបចំ​មា​តុ
ភូមិ​និវត្តន៍​របស់​ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន​៥៤នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ឃាត់ខ្លួន​រក្សា​ទុក​នៅ​កោះ Pontianak ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្រោយ​ពី​ការ​បង្ក្រាប​ទូក​នេសាទ​ថៃ​ដែល​លួច​ចូល​នេសាទ​ក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី ។

ប្រភព​ដដែល​បន្ត​ថា ស្ថានទូត​បាន​បញ្ចប់​ការងារ​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​(IOM)​ដោយ​អង្គការ​បាន​ទទួលស្គាល់​ថា ពលករ​ខ្មែរ​ទាំង​៥៤​នាក់ ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ទៅ​ធ្វើការ​ខុសច្បាប់ ។ IOM​នឹង​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​ពលករ​ខ្មែរ​រង​គ្រោះ​ទាំង​៥៤​នាក់ បន្ទាប់​ពី​ការិយាល័យ​អន្តោប្រវេសន៍​ឥណ្ឌូ​ណេ​ស៊ី ចេញ​លិខិតអនុញ្ញាត​។

ជាមួយ​គ្នា​នេះ ស្ថានទូត​កំពុង​ទាក់ទង​ស្នើ​សុំ​លិខិតអនុញ្ញាត​(Exit Permit) ពី​ការិយាល័យ​អន្តោប្រវេសន៍​ឥណ្ឌូ​ណេ​ស៊ី ដើ​ម្ប​ឱ្យ​ពលករ​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដោយ​ស្របច្បាប់ ។ បន្ទាប់​មក ស្ថានទូត​នឹង​ចេញ​លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​ដល់​ពលករ​ទាំង​៥៤​នាក់ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ ។ ចំពោះ​ការងារ​ទាំង​អស់នេះ នឹង​ត្រូវ​ចំណាយពេល​ប្រមាណ​២-៣ ស​ប្ដា​ហ៍ ៕