ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតអាហ្វ្រិកថា អ្នកកើតអូមីក្រុងកម្រិតធ្ងន់ ភាគច្រើនមិនបានចាក់វ៉ាក់សាំង

2 ឆ្នាំ មុន

 រហូតមកដល់ពេលនេះ វេជ្ជបណ្ឌិតនៅអាហ្រ្វិកខាងត្បូងបានសង្កេតឃើញថា អ្នកជំងឺដែលមានកូវីដបម្លែងថ្មីអូមីក្រុង គឺជាមនុស្សវ័យក្មេង ហើយស្ថិតនៅក្នុងកម្រិតស្រាល ហើយអ្នកដែលឈឺធ្ងន់នោះគឺភាគច្រើនជាអ្នកមិនបានចាក់វាក់សាំង។ វេជ្ជបណ្ឌិត Mvuyisi Mzukwa អនុប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង…

 រហូតមកដល់ពេលនេះ វេជ្ជបណ្ឌិតនៅអាហ្រ្វិកខាងត្បូងបានសង្កេតឃើញថា អ្នកជំងឺដែលមានកូវីដបម្លែងថ្មីអូមីក្រុង គឺជាមនុស្សវ័យក្មេង ហើយស្ថិតនៅក្នុងកម្រិតស្រាល ហើយអ្នកដែលឈឺធ្ងន់នោះគឺភាគច្រើនជាអ្នកមិនបានចាក់វាក់សាំង។

វេជ្ជបណ្ឌិត Mvuyisi Mzukwa អនុប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង បានប្រាប់ CNN នៅថ្ងៃពុធថា៖ “យើងឃើញអ្នកជំងឺកើតកូវីដអូមីក្រុង មានស្ថានភាពស្រាល។ ជាមួយគ្នានេះដែរ យើងក៏បានកត់សម្គាល់ផងដែរថា អ្នកដែលត្រូវដាក់ឱ្យគេងពេទ្យភាគច្រើនជាអ្នកមិនបានចាក់វ៉ាក់សាំង ដែលមានប្រហែលជា ៩០%។”

លោកវេជ្ជបណ្ឌិត Mzukwa បាននិយាយថា មានមនុស្សតិចតួចណាស់ដែលកំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រព័ន្ធថែទាំសុខភាពអាហ្វ្រិកខាងត្បូងមិនស្ថិតនៅក្រោមសម្ពាធទេ។

លោកបានមានប្រសាសន៍ថា៖ “ជាក់ស្តែង យើងនៅតែប្រមូលព័ត៌មានអំពីការរីករាលដាលនៃការឆ្លងរបស់អូមីក្រុង នៅក្នុងប្រទេស ប៉ុន្តែយើងមិនធ្វើអ្វីលើសពីការអនុវត្តចំពោះកូវីដដែលតានោះទេ។”

នៅពេលសួរអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស ដែលត្រូវបានគេមើលឃើញថាមាននិន្នាការកើនឡើងកាលពីខែមុន លោកវេជ្ជបណ្ឌិត Mzukwa បាននិយាយថា សូម្បីតែនៅក្នុងខេត្តដែលមានការឆ្លងអូមីក្រុងច្រើន ក៏មិនបានឃើញការចូលមន្ទីរពេទ្យច្រើននោះទេ អ្វីដែលគេឃើញគឺអ្នកជំងឺទាំងនោះភាគច្រើនជាអ្នកមិនបានចាក់វ៉ាក់សាំងបង្ការ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ