ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឈ្នះ​មេដាយ​ពិភពលោក កីឡាការិនី អ៊ុ​ក ស្រី​មុំ ត្រូវ​​គេ​ចាត់​ទុក​ថា​អាច​ស្នង​អ្នកស្រី កែ ឡេ​ង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្វី​តែ​ទើបតែ​ឈ្នះ​មេដាយ​ពិភពលោក​ជា​ប្រវត្តិសាស្ត្រ​លើកមុខ​អោយ​កម្ពុជា បន្ទាប់​ពី​អ្នកស្រី កែ ឡេ​ង បាន​ចូល​

រាជធានីភ្នំពេញ ៖ ថ្វី​តែ​ទើបតែ​ឈ្នះ​មេដាយ​ពិភពលោក​ជា​ប្រវត្តិសាស្ត្រ​លើកមុខ​អោយ​កម្ពុជា បន្ទាប់​ពី​អ្នកស្រី កែ ឡេ​ង បាន​ចូល​និវត្តន៍ តែ​គេ​សុទ្ធតែ​មើលឃើញ​គ្រប់​គ្នា​ថា កីឡាការិនី អ៊ុ​ក ស្រី​មុំ កំពុង​ស្នង​តំណែង​អ្នកស្រី កែ ឡេ​ង ហើយ​បើ​ទោះជា​មេដាយ​ពិភពលោក​លើក​នេះ គឺ​ទើបតែ​ដណ្ដើម​បាន​លើក​ដំបូង ដែល​អាច​និយាយ​បាន​ថា មិន​ទាន់​ស្មើនឹង​នឹង​ស្នាដៃ​ដែល អ្នកស្រី កែ ឡេ​ង ធ្លាប់​ដណ្ដើម​បាន តែ​ច្បាស់​ណាស់​ថា គឺ​ក្នុង​ពេល​បន្តបន្ទាប់ អ្នកស្រី នឹង​មានឱកាស​ដណ្ដើម​បាន​បន្តបន្ទាប់ ស្រប​ពេល​ដែល​អ្នកស្រី អ៊ុ​ក ស្រី​មុំ ក៏​មាន​សមត្ថភាព​ខ្ពស់ និងតិច​និក​ខ្លាំង ដែល​មិន​អាច​អោយ​កីឡាករ​កីឡាការិនី​បរទេស​មើល​ស្រាល​​បានឡើយ ។

ការ​យល់​ឃើញ​បែប​នេះ មិនមែន​តែ​ម្នាក់ ឬ គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់​មហាជន​នោះ​ទេ តែ​សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​កីឡា​ក៏​យល់​ស្រប​ផង​ដែរ ថា​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល គឺ​មាន​កីឡាការិនី អ៊ុ​ក ស្រី​មុំ ជា​អ្នក​អាច​ជំនួស​អ្នកស្រី កែ ឡេ​ង បាន​។ ការ​យល់​ឃើញ​ត្រូវ​បាន​គេ​ឮ​តាំងពី​អ្នកស្រី អ៊ុ​ក ស្រី​មុំ ត្រូវ​បាន ប្រកាស​ថា​យកឈ្នះ​កីឡា​ការិនី​កា​ណា​ដា​នៅ​វគ្គ ១/៤ ក្នុង​លទ្ធផល​២៩ ទល់​២ និង​បន្ត​ឈ្នះ​កីឡាការិនី​ន័​រវេ​ស នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធ​ផល​២៥ ទល់​១៨ និង​បាន​យកឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​កីឡាការិនី ថៃ ក្នុង​លទ្ធផល​៣៧ ទល់​២៩ នោះ​ឯណោះ ដោយសារ​តែ​កីឡាការិនី​ថៃ ដែល​ចាញ់​អ្នកស្រី គឺជា​ម្ចាស់​មេដាយ​ពិភពលោក​ល្បីឈ្មោះ​មួយ​រូប​ដែរ​។

ជ័យ​ជំនះ​នេះ បាន​ធ្វើ​ឲ្យ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ក្លាយជា​កីឡាការិនី​ទី​២​របស់​កម្ពុជា ដែល​រកបាន​មេដាយមាស​៥​ជំនាន់​ជាប់​ៗ​គ្នា បន្ទាប់​ពី​វីរ​កីឡាការិនី កែ ឡេ​ង ឈ្នះ​ក្នុង​ឆ្នាំ​២០១៣​, ​ឆ្នាំ​២០១៥ , ​ឆ្នាំ​២០១៧ , ​ឆ្នាំ​២០១​៩ និង​ឆ្នាំ​២០២១​។ កាលពី​ឆ្នាំ​២០១៧ កីឡាការិនី អ៊ុ​ក ស្រី​មុំ ធ្លាប់​ឈ្នះ​មេដាយមាស ជូន​ព្រះរាជា​ណា​ចក្រ​កម្ពុជាម្ដង​ហើយ​ ជាមួយនឹង​កីឡាការិនី កែ ឡេ​ង ខណៈ​ដែល​ពេល​នេះ​គឺ​អ្នកស្រី​បាន​កាន់កាប់​តំណែង​ជា​ម្ចាស់​មេដាយ​មាស​តែ​ម្នាក់ឯង​តែ​ម្ដង ដែល​ជា​លទ្ធផល​មិនធម្មតា​។

លោក សុខ សប្បាយ​ណា អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េ​តង់ កម្ពុជា ជា​អ្នកដឹកនាំ ទៅ​ចូល​រួមការ​ប្រ​កួត​នេះ បាន​ចាត់​ទុក​ថា អ្នកស្រី អ៊ុ​ក ស្រី​មុំ គឺជា​វិ​រៈ​នារី​ដ៏​អស្ចារ្យ​របស់​កម្ពុជា ដែល​បាន​លើកមុខ​កម្ពុជា បន្ទាប់​ពី​អ្នកស្រី កែ ឡេ​ង ចូល​និវត្តន៍ ស្រប​ពេល​ដែល​​លោក​ធ្លាប់​បាន​លើក​ឡើង​ថា អ្នកស្រី អ៊ុ​ក ស្រី​មុំ កំពុង​ធ្វើ​អោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា ដែល​មាន​ន័យ​ថា បើ​ទោះជា​អ្នកស្រី កែ ឡេ​ង បាន​ចូល​និវត្តន៍ តែ​កម្ពុជា​ក៏​នៅ​តែ​មាន​ជើង​ខ្លាំង ដែល​មាន​សមត្ថភាព​ដណ្ដើម​យក​មេដាយ​បាន​ដូច​គ្នា ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​គឺ​មាន​ធនធាន​ខ្លាំង​ៗ ខណៈ​ដែល​អ្នក​ជំនាន់​ក្រោយ​ផ្សេង​ទៀត ក៏​មាន​សមត្ថភាព​មិនធម្មតា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ