WTA ប្រកាសផ្អាកការប្រកួតទាំងអស់នៅចិន ពាក់ព័ន្ធរឿងកីឡាការិនី Peng Shuai
អាមេរិក ៖ សមាគមកីឡាវាយកូនបាល់នារី (WTA) បានប្រកាសផ្អាកការប្រកួតទាំងអស់នៅក្នុងប្រទេសចិនជាបន្ទាន់ ចំពេល
អាមេរិក ៖ សមាគមកីឡាវាយកូនបាល់នារី (WTA) បានប្រកាសផ្អាកការប្រកួតទាំងអស់នៅក្នុងប្រទេសចិនជាបន្ទាន់ ចំពេល
អាមេរិក ៖ សមាគមកីឡាវាយកូនបាល់នារី (WTA) បានប្រកាសផ្អាកការប្រកួតទាំងអស់នៅក្នុងប្រទេសចិនជាបន្ទាន់ ចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់កីឡាការិនីចិន Peng Shuai។ នេះបើតាមការចេញផ្សាយពី BBC។ គួររំលឹកថា Peng Shuai បញ្ជាក់បច្ចុប្បន្នភាពខ្លួន ក្រោយបាត់មុខយ៉ាងអាថ៌កំបាំងច្រើនសប្តាហ៍
គូររំលឹកថា កីឡាការិនី Peng Shuai អាយុ៣៥ឆ្នាំ បានបាត់ខ្លួនមិនបង្ហាញមុខជាសាធារណៈអស់ពេល៣សប្តាហ៍ បន្ទាប់ពីនាងបានចោទប្រកាន់លើអតីតមន្ត្រីជាន់ខ្ពស់កំពូលចិនគឺលោក Zhang Gaoli ថា បានបង្ខំនាងឱ្យមានទំនាក់ទំនងផ្លូវភេ.ទជាមួយគាត់កាលពីប៉ុន្មានឆ្នាំមុន។
លោក Steve Simon ប្រធាន WTA បានលើកឡើងថា គាត់មានការបារម្ភ ក៏ដូចជាសង្ស័យយ៉ាងខ្លាំង ចំពោះសេរីភាព សុវត្ថិភាព របស់ Peng Shuai ដែលស្ថិតប្រទេសចិន។ បើទោះជាកាលពីខែវិច្ឆិកា នាងបង្ហាញមុខចូលរួមកម្មវិធីប្រកួតពានសប្បុរសធម៌សម្រាប់ជួយកុមារ រួមទាំងការអះអាងពីនាងផ្ទាល់ តាមរយៈវីដេអូខលជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិថា ខ្លួនកំពុងមានសុវត្ថិភាពយ៉ាងណាក៏ដោយ។ ប៉ុន្តែ WTA នៅតែអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីសុខសុវត្ថិភាពរបស់នាងឡើយ។
ស្ថាប័ន WTA នៅតែបន្តអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការស៊ើបអង្កេតដ៏ពេញលេញមួយលើការចោទប្រកាន់កន្លងមករបស់ Peng Shuai លើអតីតឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Steve Simon បាននិយាយថា គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីហានិភ័យអ្នកលេង និងបុគ្គលិកទាំងអស់អាចប្រឈមមុខ ប្រសិនបើព្រឹត្តិការណ៍ត្រូវបានធ្វើឡើងនៅប្រទេសចិននៅឆ្នាំ ២០២២ ខាងមុខ។
លោកបន្តថា «ការដឹកនាំនៅចិនមិនបានដោះស្រាយបញ្ហានេះ គួរឱ្យទុកចិត្តនោះទេ។ ប្រសិនបើមនុស្សមានអំណាចអាចគាប សង្កត់លើសំឡេងចូលរួមរបស់ស្ត្រី និងការចោទប្រកាន់ពីបទរំលោ.ភផ្លូ.វភេ.ទ ក្នុងនាម WTA ជាអាណាព្យាបាល ខ្ញុំនឹងមិនអនុ ញ្ញាតឱ្យវាកើតឡើង ចំពោះអ្នកលេងនោះទេ។ ហើយការផ្អាកនេះ ក៏រួមបញ្ចូលទាំងការប្រកួតនៅហុងកុងផងដែរ»៕
ចែករំលែកព័តមាននេះ