ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុះ World Cup នារី​ ៖ អង់គ្លេស ហូប ឡា​ត​វី ងើប​មុខ​លែង​រួច២០-០ (​វី​ដេ​អូ​)

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អង់គ្លេស បាន​បំបាក់ ក្រុម​ជម្រើសជាតិ​ឡា​ត​វី (Latvia) យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល

អង់គ្លេស ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អង់គ្លេស បាន​បំបាក់ ក្រុម​ជម្រើសជាតិ​ឡា​ត​វី (Latvia) យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ២០-០ ក្នុង​ការ​ប្រកួត​ជម្រុះ FIFA Women’s World Cup ប្រចាំ​តំបន់​អឺរ៉ុប ដែល​លទ្ធផល​នេះ គឺជា​កំណត់​ត្រា​ការ​ឈ្នះ​ច្រើន​បំផុត មិន​ធ្លាប់​មាន​របស់​ក្រុម​នារី​អង់គ្លេស​។

ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Keepmoat កាលពី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ២០​គ្រាប់​របស់​ម្ចាស់ផ្ទះ​អង់គ្លេស​រកបាន​ដោយ​កីឡាការិនី​១០​រូប​ដូច​ជា​៖
Beth Mead ៣​គ្រាប់ (​នាទី​៣, ១២, ២៣)
Ellen White ៣​គ្រាប់ (​នាទី​៦, ៩, ៤៩)
Lauren Hemp ៤​គ្រាប់ (​នាទី ១៨, ៤៤, ៧៦, ៨៨)
Ella Toone ១​គ្រាប់ នាទី​៤២

Georgia Stanway ១​គ្រាប់ (​ប៉េ​ណា​ល់​ទី​នាទី​៥២)
Jessica Carter ១​គ្រាប់ នាទី​៥៦
Bethany England ២​គ្រាប់ (​នាទី​៨១, ៨៤)
Jill Scott ១​គ្រាប់ នាទី​៦៧
Alessia Russo ៣​គ្រាប់ (​នាទី​៧១, ៨១, ៨២)
Jordan Nobbs ១​គ្រាប់ នាទី​៨០​។

អង់គ្លេស កំពុង​កាន់កាប់​កំពូល​តារាង​ពូ​ល D ជាមួយ​ស្ថិត​ល្អ​បំផុត ក្រោយ​ឆ្លងកាត់​៦​ប្រកួត​កន្លង​មក ឈ្នះ​ទាំងអស់ មាន​១៨​ពិន្ទុ អ្វី​ដែល​កាន់តែ​ពិសេស​ថែម​ទៀត​នោះ គឺ​ពួក​គេ​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បាន​រហូត​ដល់​៥៣​គ្រាប់ និង​មិន​ទាន់​មាន​ក្រុម​ណា​ស៊ុត​ចូលពួក​គេ​នៅឡើយ​ទេ​។

ក្រោយ​រកបាន​៣​គ្រាប់​ក្នុង​ជំនួប​ទល់​នឹង​ឡា​ត​វី ខ្សែប្រយុទ្ធ Ellen White ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ឱ្យ​ក្រុម Manchester City បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើន​ជាងគេ​បំផុត ប្រចាំ​ក្រុម​ជម្រើសជាតិ​នារី​អង់គ្លេស ពោល​សរុប​ចំនួន​៤៨​គ្រាប់ ពី​ការ​បង្ហាញ​១០១​ប្រកួត​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ