ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​ជា​អ្នកដឹកនាំ​វត្ត​អារាម​គួរ​មានធម៌​៧​យ៉ាង

2 ឆ្នាំ មុន

អាចារ្យ​គឺជា​អ្នក​អប់រំ​ទូន្មាន​ដល់​មនុស្ស​ទូទៅ​ក្នុង​ផ្លូវ​ចរិយា​ធម៌​គឺ​ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏​ប្រសើរ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ជ្រៅ​រាក់​លើ​វត្ត​អារាម​ផង ដូច្នេះ​អាចារ្យ​គួរ​ណាស់​ជា​អ្នកមាន​ចំណេះដឹង​ខ្ពស់​ជាង​ពុទ្ធបរិស័ទ ពិសេស​ត្រូវ​តម្កល់​ខ្លួន​ចំពោះ​គុណធម៌​៧​ប្រការ​នេះ​ឱ្យ​បាន ។ ១-​បិ​យោ ជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​ក្នុង​ឋានៈ ដែល​គេ​សប្បាយ​នឹង​ចូល​ជិត​ដើម្បី​ជជែក ពិភាក្សា​សាកសួរ ដោយ​មិន​មានការ​ភ័យ​ខ្លាច…

អាចារ្យ​គឺជា​អ្នក​អប់រំ​ទូន្មាន​ដល់​មនុស្ស​ទូទៅ​ក្នុង​ផ្លូវ​ចរិយា​ធម៌​គឺ​ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏​ប្រសើរ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ជ្រៅ​រាក់​លើ​វត្ត​អារាម​ផង ដូច្នេះ​អាចារ្យ​គួរ​ណាស់​ជា​អ្នកមាន​ចំណេះដឹង​ខ្ពស់​ជាង​ពុទ្ធបរិស័ទ ពិសេស​ត្រូវ​តម្កល់​ខ្លួន​ចំពោះ​គុណធម៌​៧​ប្រការ​នេះ​ឱ្យ​បាន ។

១-​បិ​យោ ជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​ក្នុង​ឋានៈ ដែល​គេ​សប្បាយ​នឹង​ចូល​ជិត​ដើម្បី​ជជែក ពិភាក្សា​សាកសួរ ដោយ​មិន​មានការ​ភ័យ​ខ្លាច ។

២-​គរុ ជា​មនុស្ស​ល្អ​គួរ​ឱ្យ​គោរព​ដល់​ឋានៈ គួរ​ជាទី​នាំ​ឱ្យ​កក់ក្ដៅ​ក្នុង​ចិត្ត និង​យក​ជាទី​ពឹង​បាន ។

៣-​ភាវ​និ​យោ ជា​មនុស្ស​ដែល​មានការ​ព្យាយាម​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​ខាង​ចំណេះដឹង ការ​ប្រព្រឹត្ត និង​ផ្លូវចិត្ត ។

៤.​វត្ថា​ច​: ចេះ​និយាយ​ឱ្យ​កើត​ប្រយោជន៍​ដល់​អ្នក​ស្ដាប់ ឬ​អ្នក​ដែល​ទទួល​ការ​អប់រំ ដឹង​ពេល​មិន​គួរ​និយាយ និង​ដឹង​ថា​ពេល​ណា​គួរ​និយាយ​អ្វី និយាយ​យ៉ាងណា ។

៥.​វចន​ក្ខា​មា​: ពូកែ​អត់ធន់​ចំពោះ​ពាក្យ​សម្ដី ពូកែ​ស្ដាប់ គឺ​រីករាយ​ក្នុង​ពេល​សាកសួរ ក្នុង​ការ​រិះគន់ ក្នុង​ការ​ណែនាំ​ដោយ​មិន​ធុញទ្រាន់ និង​មិន​ខឹងសម្បារ​ចំពោះ​អ្នក​សាកសួរ ។

៦.​គម្ពីរ​ញ្ច ក​ថំ កតា អាច​ថ្លែងប្រាប់ និង​ពន្យល់​ប្រាប់​ពី​រឿង​មាន​ជម្រៅ​បាន អាច​អធិប្បាយ​រឿង​ដែល​លំបាក​ដែល​ជំពាក់ជំពិន​ក្នុង​ហេតុ​នានា និង​អាច​ពន្យល់​ឱ្យ​ដឹង​ពី​រឿង​នោះ​ៗ ឱ្យ​កាន់តែ​ជ្រៅ​ជាង​ហ្នឹង​បាន​ទៀត ។

៧.​នោ ច​ដ្ឋា​នេ និ​យោ​ជ​យេ មិន​អូស​ទាញ​ឱ្យទៅ​ក្នុង​ផ្លូវខុស និង​មិន​ណែនាំ​ឱ្យទៅ​រក​ការ​ប្រព្រឹត្ត​ផ្ដេសផ្ដាស ។

ធម៌​ទាំង​៧​ប្រការ​នេះ​គឺជា​គុណសម្បត្តិ​ទូទៅ​របស់​អាចារ្យ​អ្នកដឹកនាំ​វត្ត​ទាំងឡាយ​ដែល​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​ត្រិះ​រិះ​ពិចារណា ព្រមទាំង​អនុវត្ត​ឱ្យ​បាន​ពី​បង្គួរ​ឡើង​ទៅ ទើប​សមគួរ​ដល់​តួនាទី​របស់​ខ្លួន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ