ត្រួសៗពីពានរង្វាន់ FIFA Club World Cup 2021 ដែលនឹងរៀបចំនៅអារ៉ាប់រួម
អារ៉ាប់រួម ៖ ពានរង្វាន់ FIFA Club World Cup 2021 (ពានរង្វាន់ World Cup សម្រាប់ក្លិបបាល់ទាត់អាជីព) នឹងចាប់ផ្តើមដំណើរ
អារ៉ាប់រួម ៖ ពានរង្វាន់ FIFA Club World Cup 2021 (ពានរង្វាន់ World Cup សម្រាប់ក្លិបបាល់ទាត់អាជីព) នឹងចាប់ផ្តើមដំណើរ
អារ៉ាប់រួម ៖ ពានរង្វាន់ FIFA Club World Cup 2021 (ពានរង្វាន់ World Cup សម្រាប់ក្លិបបាល់ទាត់អាជីព) នឹងចាប់ផ្តើមដំណើរការប្រកួតនាថ្ងៃទី៣ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅអារ៉ាប់រួម។ ដោយក្នុងនោះ ក្រុមមកពីទ្វីបចំនួន៦ផ្សេងគ្នា នឹងធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់មួយនេះ។
គួររំលឹកថា ដើមឡើយការប្រកួតពានរង្វាន់ FIFA Club World Cup 2021 ត្រូវបានផ្តល់សិទ្ធិទៅប្រទេសជប៉ុនជាអ្នករៀបចំ។ ប៉ុន្តែកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅ សហព័ន្ធបាល់ទាត់ជប៉ុនបានប្រកាសដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ ដោយសារការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ ទើបក្រោយមក FIFA សម្រេចផ្តល់សិទ្ធិដល់អារ៉ាប់រួមជាអ្នករៀបចំ។
សម្រាប់ការប្រកួតដែលនឹងដំណើរការនៅដើមខែកុម្ភះឆ្នាំក្រោយ នឹងមានការចូលរួមពីក្រុមម្ចាស់ជើងឯកទាំង៧ មកពីទ្វីបចំនួន៦ផ្សេងគ្នា។
-ម្ចាស់ផ្ទះ Al Jazira ជើងឯកលីគកំពូលអារ៉ាប់រួម UAE Pro League 2020-21
-អឺរ៉ុប៖ Chelsea (អង់គ្លេស) UEFA Champions League 2020-21
-អាមេរិកខាងត្បូង៖ Palmeiras (ប្រេស៊ីល) Copa Libertadores 2021
-អាស៊ី៖ Al Hilal (អារ៉ាប៊ីសាអូឌីត) AFC Champions League 2021
-អាហ្វ្រិក៖ Al Ahly (អេហ្ស៊ីប) CAF Champions League 2020-21
-CONCACAF ៖ Monterrey (ម៉ិកស៊ិក) CONCACAF Champions League 2021
-អូសេអានី៖ Auckland City (នូវែលសេឡង់) Oceania Football Confederation។
ដោយក្នុងចំណោមនោះ Chelsea និង Palmeiras ឡើងទៅអង្គុយរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
កម្មវិធីការប្រកួត
ជុំទី១ ៖
ថ្ងៃទី៣ ខែកុម្ភះ Al Jazira Vs Auckland City (ប្រកួតទី១)
ជុំទី២៖
Al Ahly Vs Monterrey (ប្រកួតទី២)
Al Hilal Vs អ្នកឈ្នះប្រកួតទី១ (ប្រកួតទី៣)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
Palmeiras Vs អ្នកឈ្នះប្រកួតទី២ (ប្រកួតទី៤)
អ្នកឈ្នះប្រកួតទី៣ Vs Chelsea (ប្រកួតទី៥)
មុនបន្តឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ៕ (ដកស្រង់ចេញពី FIFA)
ចែករំលែកព័តមាននេះ