ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​សាច់ញាតិ​ដាក់​កុងត្រូលយក​ប្រាក់ អុីចឹង​បាន​ឈើអស់​ស្ទើរ​មួយ​​ខេត្ត​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ លោក ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បាន​ដាក់​កូនចៅដែល​ជា​ក្មួយ​ៗ មាន​ទាំង​មន្ត្រី​យោធា និងស៊ី​វិល​គ្មាន​តួនាទី​អ្វី​សោះ…

​ខេត្តកំពង់ស្ពឺ​៖ លោក ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បាន​ដាក់​កូនចៅដែល​ជា​ក្មួយ​ៗ មាន​ទាំង​មន្ត្រី​យោធា និងស៊ី​វិល​គ្មាន​តួនាទី​អ្វី​សោះ តាម​ស្នាក់​ការ​របស់​រដ្ឋបាល​ព្រៃឈើ ជា​ច្រើន​កន្លែង ដើម្បី​អង្គុយ​ចាំ​យក​លុយ​ពីបទល្មើស​ព្រៃ​មិន​ឱ្យ​រំលង​ សូ​ម្បី​តែប្រជាពលរដ្ឋ​អ្នក​ភូមិ​ដឹកអុស​ក៏​មិន​លើកលែង​ដែរ​។


ជាក់ស្តែង ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា លោក​ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​រូប​នេះ បាន​ជំរិត​យក​លុយ ពី​ប្រជាពលរដ្ឋ​ដឹក​សសរ៤​ទៅ​៥​ដើមយក​ទៅ​ធ្វើ​ផ្ទះ ស្រាប់តែ​លោក ឯម សុខុម និង​កូនចៅ ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​នោះ ជំរិត​ទារ​លុយ ចំនួន​២០​ម៉ឺន​រៀល ទើប​ឱ្យ​បន្តដំណើរ​មក​មុខ​ទៀត​។ ប្រជាពល​រដ្ឋ ម្ចាស់​គោ​យន្ត​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​សម្រេចចិត្ត​ប្រគល់​លុយ​ចំនួន​២០​ម៉ឺន​រៀល ដើម្បី​កុំឱ្យ លោក​ឯម សុខុម ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ចាប់​បង្ក្រាប​ដកហូត​គោ​យន្ត​ដែល​ជា​មធ្យោបាយ សម្រាប់​ប្រមូល​ផល​ស្រូវ​នេះ​។


ប្រជាពលរដ្ឋ​បាន​បន្ត​ថា នៅ​មុន​ពេល​ប្រគល់​លុយ​នេះ លោក​ឯម សុខុម បាន​សំឡុត​គំរាម មក​លើ​ពួក​គាត់ ប្រមាទ​កាត​ទាន
នូវ​ពាក្យ​អសុរោះ​ជា​ច្រើន​ទៀត​ផង​។ តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ថា លោក​ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​នេះ រាល់​ថ្ងៃនេះ​ជិះ​រថយន្ត ចុះឡើង​ដើម្បី​យក​លុយ​ពី​បទល្មើស​ព្រៃឈើ​ទូ​ទាំង​ខេត្ត​តែ​ម្តង ហើយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ធំ​ៗ ត្រូវ​បង់លុយ​ជា​ប្រចាំ​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក បើ​មិន​បង់លុយ​ឱ្យ​លោក ឯម សុខុម គ្រប់​ចំនួន​នោះ​ទេ ច្បាស់​ជា​ចាប់​បង្ក្រាប​ជាក់​ជា​មិន​ខាន​ឡើយ កន្លង​មក​ស្ត្រី​ម្នាក់​ដែល​ជា​មេ​ឈ្មួញ រកស៊ី​បទល្មើស​ព្រៃឈើ ប្រចាំ​តំបន់​គិរី​រម្យ បាន​ឈប់​រកស៊ី ក៏​ព្រោះតែ លោក​ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម តម្រូវ​ឱ្យ​បង់លុយ​ប្រចាំខែ​ចំនួន​២០០០​ដុល្លារ​ដោយ​នាង​គ្មាន​លទ្ធភាព​បង់ ក៏​បោះបង់​មុខរបរ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នេះ​ទៅ ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល បន្ត​ទៀត​ថា រាល់​ថ្ងៃនេះ លោក ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម​រូប​នេះ បាន​ពង្រាយ កូនចៅ​(​ដែល​ជា​ក្មួយបង្កើត និង​ក្មួយ​សាច់​ឆ្ងាយ​) ខ្លះ​មាន​តួនាទី​ជា​យោធា និង​ខ្លះ​ទៀត ប្រជារាស្ត្រ​ធម្មតា បែរជា​យក​ទៅ​ដាក់ នៅ​តាម​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន

មាន​ដូច​ជា ទី​០១. នៅ​ស្នាក់​ការ សង្កាត់​តា​សាល​(​រស្មី​សាមគ្គី​) ទី​០២.​នៅ​ស្នាក់​ការ​សង្កាត់ ថ្ពង​(​អូរ​រទេះ​ភ្លូក​)​ទី​០៣.​នៅ​ស្នាក់​ការ​សង្កាត់ ត្រពាំង​ជោ​(​ផ្លោ​ច មុខ​ក្រុមហ៊ុន ស្ករអំពៅ​) និង​ទី​០៤.​ថ្មី​ៗ​នេះ ទើបតែ​ទៅ​ដាក់​កុងត្រូល​ជជុះ នៅផ្ទះ​របស់​មន្ត្រី​យោធា​ឈ្មោះ រ៉ា នៅ​ម្តុំ​អូរ ចម្លង​ត្រែង ដែល​ជា​ព្រំប្រទល់​រវាង ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ ជាមួយ​មន្ទីរ​កសិ​កម្ម ជា​អ្នកគ្រប់គ្រង​នោះ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំងធ្នង់ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​លោក ឯម សុខុម ស្នាក់​នៅ​ដាក់​កុងត្រូលជជុះ ដេក​អ​ង្គ្រឹ​ង ចាំ​យក​លុយ​ពី​ប្រជាពលរដ្ឋ និង ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​។

ទ​ង្វើ​របស់​លោក​ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ ខាងលើ​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា កំពុង​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ពេញបន្ទុក​ហើយ គួរ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ឯកឧត្តម​អភិបាលខេត្ត បើ​មិន​ពាក់ព័ន្ធ​ទេ គួរ​លុប​ចោល​ទៅ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​នេះ​ដែរ លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មន្ត្រី​របស់​លោក ឈ្មោះ ឯម សុខុម នេះ​ពិតជា​មន្ត្រី​របស់​លោក​មែន ហើយ​ដើរ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូ​ទាំង​ខេត្ត​។ ពេល​ដែល​អ្នក​សារព័ត៌មាន អន​ឡាញ​(​គេហទំព័រ​មួយ​ចំនួន​ផ្សាយ​នោះ​) គឺ​ប៉ះពាល់​ដល់​ផលប្រយោជន៍ របស់​មន្ត្រី​យោធា​ភូមិភាគ​ទី​៣​ម្នាក់ ទើប​មានរឿង​ ។

ចំពោះ​លោក ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ម្នាក់​នេះ​ដើរ​ធ្វើការ​មែន ប៉ុន្តែ​មិន​ឱ្យ​យក​លុយ​ពី​ឈ្មួញ អ្នក ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​ទេ ហើយ​កូនចៅ កូនក្មួយ​ដែល​ដាក់​នៅ​តាម​ស្នាក់​ការ រដ្ឋបាល​ព្រៃឈើ នានា​នោះ មិន​ឱ្យ​យក​លុយ​ជា​ដាច់ខាត បុគ្គល​ណា​អ្នក​ប្រព្រឹត្ត ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ