ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​៣​នាក់​ស្លា​.​ប់ និង​៨​នាក់​រង​របួស​ក្នុង​ហេតុ​ការណ៍​​បា​.​ញ់​ប្រហារ​ក្នុង​សាលា​នៅ​អា​មេ​រិ​ក

2 ឆ្នាំ មុន

អាមេរិក ៖ សិស្សសាលា​ចំនួន៣​នាក់​បាន​ស្លា​.​ប់ និង​ចំនួន​៨​នាក់​ផ្សេង​ទៀត​រួម​ទាំង​គ្រូ​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​

អាមេរិក ៖ សិស្សសាលា​ចំនួន៣​នាក់​បាន​ស្លា​.​ប់ និង​ចំនួន​៨​នាក់​ផ្សេង​ទៀត​រួម​ទាំង​គ្រូ​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​ក្នុង​សាលារៀន​មួយ ស្ថិត​ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

មន្ត្រី​អា​មេ​រិ​ក​បញ្ជាក់​ថា សិស្ស​វិទ្យាល័យ​ដែល​ស្លា​.​ប់ មាន​ស្រី​ពីរ​នាក់ និង​ប្រុស​ម្នាក់ និង​មាន​អាយុ ១៤​ឆ្នាំ ១៦​ឆ្នាំ និង ១៧​ឆ្នាំ​។

ប៉ូ​លី​ស​និយាយ​ថា​ជនសង្ស័យ​ដែល​មាន​អាយុ ១៥​ឆ្នាំ បាន​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​ប្រហារ​ពី​១៥ ទៅ​២០​គ្រាប់ និង​បាន​ធ្វើ​សកម្មភាព​ម្នាក់ឯង​។

គេ​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​បណ្តាល​ឲ្យ​មានការ​បា​.​ញ់​ប្រហារ​នៅឡើយ​ដែល​កើតឡើង​នៅ​វិទ្យាល័យ Oxford​។ ប៉ូ​លី​ស​ដែល​ឈរជើង​នៅ​ទីនោះ បាន​ធ្វើការ​ចាប់​ជនសង្ស័យ​។ ក្នុង​អំឡុង​ការ​ចាប់ខ្លួន មិន​មានការ​បា​.​ញ់​អ្វី​ទៀត​ឡើយ ហើយ​ជនសង្ស័យ​គ្មាន​របួស​ទេ​។

មន្ត្រី​អា​មេ​រិ​កបាន​ថ្លែង​នៅ​ក្នុង​ស​ន្និ​សី​​ទ​សារព័ត៌មាន​ថា រហូត​មក​ដល់​ពេល​នេះ ជនសង្ស័យ​មិន​ព្រម​សហការ និង​បដិសេធ​និយាយ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ថ្លែង​អំពី​ការ​បា​.​ញ់​ប្រហារ​នោះ ដោយ​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​។

ចំណែក​អភិបាល​រដ្ឋ Michigan លោកស្រី Gretchen Whitmer បាន​ពណ៌នា​ការ​បា​.​ញ់​ប្រហារ​នោះ​ក្នុង​សាលារៀន​គឺជា​បញ្ហា​តែ​មួយ​របស់​អា​មេ​រិ​ក​ដែល​យើង​ត្រូវ​តែ​ដោះស្រាយ​។

បើ​តាម​ស្ថាប័ន​គ្រប់គ្រង​អា​វុ​.​ធ​ឈ្មោះ Everyton ការ​បា​.​ញ់​ប្រហារ​នៅ​ក្នុង​សាលារៀន​កំពុង​មានការ​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​ការ​ឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ស្រាកស្រាន្ត ការ​បា​.​ញ់​ប្រហារ​មានការ​កើនឡើង​វិញ ដោយ​មានការ​ណី​បា​.​ញ់​ប្រហារ​ចំនួន ១៣៨​ដង​នៅ​សាលារៀន​រហូត​មក​ដល់​ខែ​វិ​ច្ឆិកា ឆ្នាំ​២០២១​នេះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ