ខេត្តរតនគិរី ៖ នៅក្រុងបានលុង ខាងក្រុមហ៊ុនផ្សារមិនទាន់រៀបចំរួចរាល់ ក្រុមអាជីវករនៅតែបន្តលក់តាមដងផ្លូវសាធារណៈដដែល បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ.១៩ នៅក្នុងសហគមន៍ដែលអាជ្ញាធរក្រុងខេត្តរៀបចំឱ្យមានផ្សារសុវត្ថិភាពសម្រាប់លក់ដូរ ចាប់តាំងពីក្នុងកំឡុងខែសីហាមកម្លេះ ។
![Picture]()
ហើយក៏ដោយសារតែផ្សារក្រុងបានលុងបានបិទចំនួនពីរលើកផងដែរ ទើបអាជ្ញាធរខេត្តក្រុងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគផ្សារនោះធ្វើការសាងសង់តូបសម្រាប់អាជីវករលក់ដូរឱ្យមានផាសុខភាពអនាម័យផង ។ ប៉ុន្តែបច្ចុប្បន្នខាងក្រុមហ៊ុនវិនិយោគជុំវិញបរិវេណផ្សារនោះមិនទាន់សាងសង់រួចរាល់នៅឡើយ ។
![Picture]()
លោក ងិន ណែល អភិបាលក្រុងបានលុងថា ក្រុមអាជីវករបន្តលក់ដូរនៅលើផ្លូវសារណៈនោះ អាជ្ញាធរបានអនុញ្ញាតព្រោះផ្សារបានលុងធ្វើការសាងសង់មិនទាន់រួចរាល់ ។
![Picture]()
លោកបន្តថា បច្ចុប្បន្នអាជ្ញាធរបានជំរុញដល់ក្រុមហ៊ុនវិនិយោគផ្សារឱ្យសាងសង់បានលឿនមានគុណភាពអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ល្អដើម្បីធានាបាននូវផាសុខមាលភាពដល់ក្រុមអាជីវករក៏ដូចជា ពលរដ្ឋដែលជាអតិថិជនចូលទិញឥវ៉ាន់ក្នុងផ្សារនោះផងដែរ ។
![Picture]()
ខាងក្រុមហ៊ុនវិនិយោគផ្សារក្រុងបានលុងក៏បានឱ្យដឹងថា នឹងសាងសង់តូបជុំវិញបរិវេណឱ្យស្អាតបានប្រមាណជាង៣០០តូប ហើយស្មើនឹង៥០%ដែលក្នុងគម្រោងសាងសង់ជាង៦០០តូប ។ហើយក៏កំពុងតែពន្លឿនឆាប់បានឱ្យអាជីវករបានចូលលក់ផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ