CAMSOC កំណត់យកថ្ងៃ១៨ ធ្នូ ប្រារព្ធពិធីដ៏ធំមួយក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានកំណត់យកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រារព្ធ
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានកំណត់យកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រារព្ធ
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានកំណត់យកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រារព្ធពិធីដ៏ធំមួយនេះក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។ នេះបើតាមការឱ្យដឹងពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការCAMSOC ដែលបានមានប្រសាសន៍ក្រោយពីបញ្ចប់កិច្ចប្រជុំដែលដឹកនាំដោយលោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា ។
លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងទៀតថា ដំណើរការនៃការត្រៀមប្រារព្វធ្វើពិធីដ៏ធំនាពាក់កណ្ដាលខែធ្នូខាងមុខនេះ គឺនៅវេលាពេលព្រឹក ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជាគណៈអធិបតីក្នុងការប្រារព្វធ្វើពិធីចំនួន៣បញ្ចូលគ្នាទី១ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ ពិធីទី២ គឺធ្វើការអបអរសារទរនៃដំណើរការរាប់ថយក្រោយ៥០០ថ្ងៃ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងអត្ថន័យទី៣គឺការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេម បានន័យថាការផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៨ ខែធ្នូនេះទៅ រួមគ្នាកម្លាំងស្ថាប័នពាក់ព័ន្ធជាតិទាំងមូល បូករួមជាមួយការងារការទូតក្រៅប្រទេសបូកចូកគ្នា ផ្គុំគ្នា សម្លេងតែមួយ ថាជួយគាំទ្រការរៀបចំការប្រកួតកីឡាស៊ីហ្គេមក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ។
នេះជាពិធីមួយដ៏មានសារៈសំខាន់និងជាកំណត់ត្រាមួយថ្មីសម្រាប់កត់ត្រាទុកក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ផង និងជាកំណត់ត្រាមួយប្រចាំឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោផង។នៅក្នុងកម្មវិធីដ៏មហោឡារឹកនេះទៀតក៏មានការចូលរួមពីសិល្បៈករ សិល្បៈការិនី និងកីឡាករ កីឡាការិនីជាង១០០០នាក់ថែមទៀត ដើម្បីបង្ហាញនិងសម្ដែងចេញពីអត្ថន័យនូវការឹតចំណងសាមគ្គីភាពមិត្តភាពកម្ពុជា-ចិន ជាមិត្តដែកថែបនេះ ឱ្យកាន់តែល្អប្រសើរ ៕
ចែករំលែកព័តមាននេះ