ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​កម្ពុជា ​បើកដំណើរការ​​សារជា​ថ្មី ក្រោយខកខានអស់១ឆ្នាំ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ខកខាន​បង្ហាញខ្លួន​អស់​មួយ​រយៈព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Mountain Bike Series ត្រូវ​គេ​ឃើញ​ដំណើរ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ខកខាន​បង្ហាញខ្លួន​អស់​មួយ​រយៈព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Mountain Bike Series ត្រូវ​គេ​ឃើញ​ដំណើរការ​ប្រកួត​ឡើង​វិញ​ហើយ ដោយ​ការ​ប្រកួត​កាលពី​ជុំ​ទី​១ គឺ​បាន​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ស្ពឺ​។ នេះ​ជា​ការ​បង្ហាញខ្លួន ក្រោយ​ខកខាន​រៀបចំ​អស់​១​ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​-១៩​។ ការ​ប្រកួត​ជុំ​ទី​១​នោះ ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា នៅ​ទីលាន​ភ្នំ​ជាល ខេត្តកំពង់ស្ពឺ ដោយ​មាន​អ្នកចូលរួម​ច្រើន​លើស​ការ​រំពឹង​ទុក​នោះ​ផង គឺ​រហូត​៤៧៨​នាក់​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​១​នេះ អ្នកចូលរួម​ប្រកួត​មិន​តិច​ទេ​បង្ហាញ​អារម្មណ៍​រីករាយ ដោយ​ពួក​គេ​ចាត់​ទុក​ថា នេះ​គឺជា​កំ​ដៅ​សាច់ដុំ​ថ្មី ដើម្បី​ប្រមូល​កម្លាំង​ក្នុង​ពេល​បន្តបន្ទាប់​ផង​។

យោង​តាម​ការ​ប្រកាស សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី​២ គឺ​គ្រោង​ធ្វើ​ឡើង​នៅ​ទីលាន​នៅ​ព្រែក​លៀប រាជធានី​ភ្នំពេញ ដោយ​គណៈ​កម្មការ​បាន​កំណត់​យក​ថ្ងៃ​ទី​១២ ខែធ្នូ និង​ជុំ​ទី​៣ គ្រោង​ប្រកួត​នៅ​កំពូលភ្នំ​គី​រី​រម្យ នា​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ខាង​មុខនេះ​។

គណៈ​កម្ម​ការ​បច្ចេកទេស​ទី​លាន​ប្រ​កួត​ធ្លាប់​បាន​បញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ​យាន ( ប្រណាំង​កង់ ) សម្រេច​យក​ទីលាន​បើក​ឆាក​នៅ​ខេត្តកំពង់ស្ពឺ គឺ​ដោយសារ​តែ​មាន​លក្ខណៈ​សម​ស្រប និង​ដើម្បី​ប្រមូល​កម្លាំង​អ្នកជំនាញ​ជិះ​កង់​ប្រណាំង​អាជីព​ទាំងអស់​អោយ​បាន​បង្ហាញ​សមត្ថភាព​។ នេះ​គឺជា​ការ​ត្រៀមខ្លួន​មួយ​ដ៏​សំខាន់ សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ ២០២៣ (CAMSOC) បាន បញ្ជាក់​ថា ការ​ប្រកួត​បើក​ឆាក​ជុំ​ទី​១​នេះ ការ​ពិត​គ្រោង​ធ្វើ​នៅ​ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប នោះ​ទេ ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្រោយ​ការ​បើក​ប្រទេស ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស​ខ្លះ ទើប​សម្រេច​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ស្ពឺ​វិញ ដោយសារ​តែ​ទីនោះ មាន​ទីលាន​ដែល​អំណោយផល​ស្រាប់​។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​និយាយ​ថា សហ​ព័ន្ធ និង​ថ្នាក់​ដឹក​នាំ ព្រម​ទាំង​ភាគី​ពាក់ ព័ន្ធ នៅ​តែ​បន្ត​សិក្សា​លើ​ផែន​ការ​កំណត់​ថា ខេត្ត​ចំនួន​៣ មាន​សៀមរាប ព្រះ​សីហ​នុ និង​ខេត្តកែប មាន​សក្តានុពល​លើ​វិស័យ ទេសចរណ៍​ដ៏​ទាក់ទាញ ព្រម​ជាមួយ​នឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវថ្នល់ ដ៏​ល្អ​ប្រសើរ ត្រូវ​តាម​បទ​ដ្ឋា​ន​បច្ចេកទេស សម្រាប់​ការ​រៀប​ចំ ប្រកួត​កីឡា​ទោច​ក្រ​យាន​សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក គឺ​ត្រូវធ្វើ​លើ​ទីលាន​ចាស់​សិន ដើម្បី​ទុក​ពេល​រៀបចំ​ទីលាន​ក្នុង​ខេត្ត​ដែល​កំពុង​សំឡឹង​មើល ក្នុង​ការ​រៀបចំ​អោយ​ត្រូវ​តាម​បទដ្ឋាន​ស្ដង់ដារ​។

គណៈកម្មការ​រៀបចំ​បាន​បញ្ជាក់​នៅ​ក្នុង​ពេល​ប្រកួត​ថា​គឺជា​មោទនភាព ដែល​ការ​ប្រកួត​ទើបតែ​បញ្ចប់ នូវ​តែ​មើលឃើញ​ពី​ការ​ចូលរួម និង​សហការ​ពី​គ្រប់​ភាគី​ទាំងអស់ ដោយ​អាច​និយាយ​បាន​ថា បើ​ទោះជា​មាន​បញ្ហា​កូ​វីត​មែន តែ​អ្នកមាន​ជំនាញ​ប្រណាំង​កង់​ភ្នំ នៅ​តែ​ខំប្រឹង​ប្រែង ដូច្នេះ​ហើយ​ទើប​គ្រាន់តែ​ពេល​បើក​ប្រកួត​ភ្លាម ក៏​មាន​អ្នកចូលរួម​យ៉ាង​សស្រាក់សស្រាំ​តែ​ម្ដង ដែល​ធ្វើ​អោយ​ការ​ប្រកួត​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ស្វែងរក​ឃើញ​ធនធាន​កីឡាករ​ល្អ​ៗ សម្រាប់​ត្រៀម​ស៊ី​ហ្គេ​ម​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នេះ ត្រូវ​បាន​បញ្ជាក់​ថា មានការ​ចូលរួម​ទាំង​កីឡាករ​អាជីព និង​ចំណូល​ថ្មី ហើយ​កីឡាករ​ដែល​ជា​ម្ចាស់​ពាន​កន្លង​ទៅ​ផង​ដែរ ដែល​កាន់​ធ្វើការ​ប្រកួត​មាន​ភាព​អឹ​ក​អ​ធឹ​ក​។ ការ​ប្រកួត​នេះ ក៏​ត្រូវ​គេ​ឃើញ​ហ្វេ​ន​ហ្វេ​ន Live និង បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ផង​ដែរ ថ្មី​ដ្បិតតែ​ការ​ជួបជុំ​នៅ​មាន​សភាព​រឹតត្បិត​នៅឡើយ​។

គណៈកម្មការ​ប្រកួត​បន្ត សម្រាប់​ការ​ប្រកួត​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ខេត្ត​សៀម ព្រះ​សីហ​នុ និង​ខេត្ត​កែប គឺជា​មុខសញ្ញា​ដ៏​ធំ ដោយ​ខេត្តសៀមរាប គឺ​អាច​ជាទី​លាន​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​ទាក់ទាញ​ទេសចរណ៍​ផង និង​ដើម្បី​ឱ្យ​​ជនបរទេស កាន់តែ​ស្គាល់​ពី​សក្កា​នុ​ពល​ក្នុង​ខេត្ត​នោះ​ផង ដូច្នេះ​ហើយ ទើប​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​នៅ​ខេត្តសៀមរាប កាន់តែ​ត្រូវ​បាន​ជួសជុល និង ស្ថាបនា ដើម្បី​អោយទាន់​ពេលវេលា​។

ចំណែក​ខេត្ត​ព្រះ​សីហ​នុ គឺ​ជា​តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ទាក់​ទាញ ដ៏​ល្អ​ដែលសហព័ន្ធ​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំង​កង់ ពិភព​លោក តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ម្តង​រួច​មក​ហើយ​។ ខេត្ត​នេះ​មាន តំបន់​មាត់​សមុទ្រ​អម ដោយ​ទេស​ភាព​ធម្ម​ជាតិ ដែល​ជា​គោល ដៅ​ទេសចរណ៍​ធ្លាប់​បាន​ទទួល​លទ្ធផល​ប្រកប​ដោយ​ភាព​ជោគជ័យ កាលពីដើម​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។ តែ​ខេត្ត​ព្រះ​សីហ​នុ ដោយ​យោង​ថា​ មាន​សក្តានុពល​ផ្លូវ ថ្នល់ ដែល​មានការ​ទាក់ទាញ​ខ្លាំង​ក្នុង​ការ​រៀប​ចំការ​ប្រកួត​ផង និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរ​ជាតិ​​ផង ទីតាំង​នេះ ក៏​អាច​ជា​ជម្រើស​មួយ​ដ៏​ធំ​។ ជាមួយនឹង​ការ​ពង្រឹង​នូវ​សមត្ថភាព​ដ៏​ធំ​នេះ មានការ​រំពឹង​ថា ការ​ប្រណាំង​កង់​ភ្នំ​នឹង​សម្រាំង​បាន​អ្នក​ខ្លាំង​គ្រប់គ្រាន់ ដើម្បី​ដណ្ដើម​យក​មេដាយ ខណៈ​ដែល​សហព័ន្ធ​នេះ ធ្លាប់​អះអាង​ថា ធ្វើ​យ៉ាងណា​អោយ​បាន​មេដាយមាស​១ ដើម្បី​បង្ហាញ​ពី​ការ​ឈាន​ឡើង​របស់​សហព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ