ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់​​តារាបាល់ទាត់​ឆ្នើមរូបណាខ្លះ​​ឈ្នះ​ពាន​ពី​កម្ម​វិធី Ballon d’Or ប្រចាំឆ្នាំ​២០២១

1 ខែ មុន

បារាំង ៖ កម្មវិធី Ballon d’Or 2021 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​សាល​មហោស្រព du Chatelet ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​

បារាំង ៖ កម្មវិធី Ballon d’Or 2021 ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​សាល​មហោស្រព du Chatelet ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​។

ខាងក្រោម​នេះ ជា​អ្នក​ឈ្នះ​ពានរង្វាន់​ទាំង​អស់ពី​កម្មវិធី Ballon d’Or ប្រចាំឆ្នាំ ២០២១ ដែល​បង្កើត​ឡើង​ដោយ​ទស្សនាវដ្តី​បារាំង France Football ៖

-Lionel Messi (​អា​ហ្ស​ង់​ទី​ន​/PSG) ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត Ballon d’Or ប្រចាំឆ្នាំ ២០២១

Picture

-Alexia Putellas (​អេ​ស្ប៉ា​ញ​/Barcelona) ឈ្នះ​ពាន​កីឡាការិនី​ល្អ​បំផុត Ballon d’Or ប្រចាំឆ្នាំ ២០២១

Picture

-Pedri (​អេ​ស្ប៉ា​ញ​/Barcelon) ឈ្នះ​ពាន​កីឡាករ​អាយុ​ក្រោម​២១​ឆ្នាំ​ល្អ​បំផុត

Picture

-Robert Lewandowski (​ប៉ូ​ឡូញ​/Bayern Munich) ឈ្នះ​ពាន​ខ្សែប្រយុទ្ធ​ល្អ​បំផុត

Picture

-Gianluigi Donnarumma (​អ៊ី​តា​លី​/PSG) ឈ្នះ​ពាន​អ្នកចាំទី​ល្អ​បំផុត

Picture

-​តោ​ខៀវ Chelsea ឈ្នះ​ពាន​ក្លិប​បាល់ទាត់​ល្អ​បំផុត​៕ ដកស្រង់​ចេញពី (France Football និង Independent)

Picture