ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនស្រួលក្នុងចិត្តមែនទេ? អាចសាកទទួលទានអាហារទាំងនេះបាន!

2 ឆ្នាំ មុន

អាហារ​ដែល​ផ្តល់​សុខភាពល្អ ​មិន​ត្រឹម​តែ​ជួយដល់សុខភាពរាងកាយនោះទេ ប៉ុន្តែ​ក៏​សម្រាប់​សុខភាពផ្លូវចិត្ត​របស់​អ្នក​ដែរ។ ចិត្តនិងរាងកាយរបស់អ្នក មានទំនាក់ទំនងគ្នាច្រើនជាងអ្វីដែលអ្នកគិត។ វាមានអន្តរកម្មគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធសរសៃប្រសាទ។ នៅពេលអ្នកមានអារម្មណ៍តានតឹង ខួរក្បាលរបស់អ្នកនឹងបញ្ជូនសារទៅពោះវៀនរបស់អ្នក ហើយវាអាចប៉ះពាល់ដល់អារម្មណ៍ និងកម្រិតថាមពលរបស់អ្នក។…

អាហារ​ដែល​ផ្តល់​សុខភាពល្អ ​មិន​ត្រឹម​តែ​ជួយដល់សុខភាពរាងកាយនោះទេ ប៉ុន្តែ​ក៏​សម្រាប់​សុខភាពផ្លូវចិត្ត​របស់​អ្នក​ដែរ។ ចិត្តនិងរាងកាយរបស់អ្នក មានទំនាក់ទំនងគ្នាច្រើនជាងអ្វីដែលអ្នកគិត។ វាមានអន្តរកម្មគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធសរសៃប្រសាទ។ នៅពេលអ្នកមានអារម្មណ៍តានតឹង ខួរក្បាលរបស់អ្នកនឹងបញ្ជូនសារទៅពោះវៀនរបស់អ្នក ហើយវាអាចប៉ះពាល់ដល់អារម្មណ៍ និងកម្រិតថាមពលរបស់អ្នក។ ដូច្នេះហើយ ប្រសិនបើ​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​តានតឹង ឬ​ភ័យ នោះ​ដល់ពេល​ពិនិត្យ​មើល​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​ហើយ​។ តើអាហារអ្វីខ្លះជួយដល់សុខភាពផ្លូវចិត្តរបស់អ្នក?

១. សណ្តែកសៀង

សណ្តែកសៀងមានផ្ទុកអាស៊ីតអាមីណេ ដែលមានសារៈសំខាន់សម្រាប់សាច់ដុំ និងឆ្អឹងរបស់រាងកាយអ្នក ហើយវាជួយដោះស្រាយជាមួយនឹងបញ្ហានៃការគេង និងការគេងមិនលក់។ វាក៏កាត់បន្ថយហានិភ័យនៃបញ្ហាធ្ងន់ធ្ងរជាងនេះផងដែរ ដូចជាជំងឺ Alzheimer ជាដើម។

សម្រាប់ស្ត្រី សណ្តែកសៀងអាចជួយបានច្រើន។ ស្ត្រីជាច្រើនក្នុងអំឡុងពេលអស់រដូវ ជួបប្រទះនឹងការប្រែប្រួលនៃអារម្មណ៍ ខ្វះការផ្តោតអារម្មណ៍ និងអស់កម្លាំង ហើយមិនមានមធ្យោបាយដោះស្រាយល្អជាងការជាសះស្បើយដោយខ្លួនឯងតាមធម្មជាតិនោះទេ។ ការអស់រដូវជាបណ្តើរៗបញ្ឈប់ការផលិតអរម៉ូនអ៊ឹស្ត្រូសែន ហើយសណ្តែកសៀងអាចជាដំណោះស្រាយមួយដើម្បីទទួលបានវាមកវិញ។ វាមានសារធាតុម្យ៉ាងហៅថា isoflavones ដែលជាសារធាតុគីមីផ្សំពីរុក្ខជាតិ ដែលប្រៀបដូចជាការជំនួសអរម៉ូនអ៊ឹស្ត្រូសែន ដែលស្ត្រីក្នុងដំណាក់កាលនេះត្រូវការ។

២. ត្រីសាម៉ុង

ត្រីសាម៉ុងគឺជាអាហារសម្បូរអូមេហ្គា ដែលជាពិសេសវាមានផ្ទុកអូមេហ្គា៣។ វាត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល និងជួយកែលម្អមុខងាររបស់កោសិកា ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃភាពសោកសៅ ការធ្លាក់ទឹកចិត្ត បញ្ហាការចងចាំ និងចំពោះមនុស្សចាស់គឺជំងឺវង្វេង។

៣. ខ្ទឹមសឆៅ

មានអត្ថប្រយោជន៍ជាច្រើនដែលខ្ទឹមសឆៅផ្តល់ដល់ខួរក្បាល រួមទាំងការពង្រឹងការចងចាំ ដែលចាំបាច់សម្រាប់មនុស្សចាស់។ អ្នក​អាច​ញ៉ាំ​ខ្ទឹម​ឆៅ​ដោយ​ខ្លួន​ឯង ឬ​លាយ​វា​ជា​សាឡាដ អាស្រ័យ​លើ​អ្វី​ដែល​អ្នក​ចូលចិត្ត។ សារធាតុអាលីស៊ីន (Allicin) គឺជាសមាសធាតុដែលផ្ទុកស្ពាន់ធ័រ  ហើយសមាសធាតុនេះមានតែនៅក្នុងខ្ទឹមសឆៅប៉ុណ្ណោះ។ វាជួយពន្យារភាពចាស់ និងបង្កើនកម្រិតអរម៉ូនរីករាយសេរ៉ូតូនីន (serotonin)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ