ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​នៅ​អាហ្វ្រិក​ខាងត្បូង ៖ អ្នក​ឆ្លង​(​អូ​មី​ក្រុង​) មាន​រោគ​សញ្ញា​ខុស​ពី​អ្នក​ឆ្លង​កូ​វី​ដ​ប្រភេទ​(​ដែល​តា​)

2 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង ៖ លោកស្រី​វេជ្ជបណ្ឌិត ដែល​បាន​ជូនដំណឹង​ដំបូង​ទៅ​កាន់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងត្បូង អំពី​លទ្ធភាព​នៃ​ការ​ឆ្លង​កូ​វី​ដ​ប្រភេទ​ថ្មី​មួយ បាន​និយាយ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២១​នេះ​ថា មនុស្ស​ដែល​ឆ្លង​ប្រភេទ​ថ្មី (​អូ​មី​ក្រុង​)…

អាហ្វ្រិក​ខាងត្បូង ៖ លោកស្រី​វេជ្ជបណ្ឌិត ដែល​បាន​ជូនដំណឹង​ដំបូង​ទៅ​កាន់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងត្បូង អំពី​លទ្ធភាព​នៃ​ការ​ឆ្លង​កូ​វី​ដ​ប្រភេទ​ថ្មី​មួយ បាន​និយាយ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២១​នេះ​ថា មនុស្ស​ដែល​ឆ្លង​ប្រភេទ​ថ្មី (​អូ​មី​ក្រុង​) នៅ​អាហ្វ្រិក​ខាងត្បូង កំពុង​បង្ហាញ​រោគ​សញ្ញា​ខុស​គ្នា​ខ្លាំង ពី​អ្នក​ដែល​បាន​ឆ្លង​កូ​វី​ដ​-១៩ ប្រភេទ (​ដែល​តា​) ។

លោកស្រី​វេជ្ជបណ្ឌិត Angelique Coetzee ​ជា​ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង បានអះអាង​ថា អ្នកជំងឺ​ដែល​ឆ្លង​(​អូ​មី ក្រុង​) ត្អូញត្អែរ​ពី​ភាព​អស់កម្លាំង ឈឺក្បាល ឈឺ​ដងខ្លួន ឈឺបំពង់ក និង​ក្អក​ម្តងម្កាល បើ​ប្រៀបធៀប​ជាមួយ​អ្នក​ឆ្លង​កូ​វី​ដ​ប្រភេទ​(​ដែល​តា​)​វិញ គឺ​បណ្តាល​ឲ្យ​ជីពចរ​កើន​ខ្ពស់ កម្រិត​អុក​ស៊ី​សែន​ទាប បាត់បង់​ក្លិន និង​រសជាតិ ។

លោកស្រី​វេជ្ជបណ្ឌិត បន្ថែម​ថា អ្នកជំងឺ​មាន​ទាំង​វ័យក្មេង និង​មនុស្ស​ចាស់ ។ អ្នកជំងឺ​ម្នាក់ អាយុ​៦៦​ឆ្នាំ ដែល​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​រួចរាល់ហើយ ក៏​បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​(​អូ​មី​ក្រុង​)​ផង​ដែរ កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​មាន​អាការ​ស្រាល​ប៉ុណ្ណោះ ។

ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ប្រកាស​ពី​ការ​កំណត់​អត្តសញ្ញាណ​ប្រភេទ​ថ្មី Omicron នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដោយ​រក​ឃើញ​ថា ករណី​ចម្លង​មួយ​ចំនួន ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ជិតខាង គឺ​បូត​ស្វា​ណា ហើយ​បន្ទាប់​មក​គឺ​ផ្ទុះ​ខ្លាំង​ នៅ​ទីក្រុង Tshwane ។ សេចក្តី​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​ជាស​កល ទីផ្សារ​មានការ​រង្គោះរង្គើ និង​បណ្តាល​ឲ្យ​មានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​តំបន់​អាហ្វ្រិក​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ