ខេត្តសៀមរាប៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសាលាប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិគ្រោះជាមួយអ្នកពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក។ កិច្ចប្រជុំនេះ ធ្វើឡើង ក្រោមអធិបតីភាពលោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋាននៃក្រសួង មហាផ្ទៃ លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង អភិបាលស្រុក លោក លោកស្រីប្រធាន/អនុប្រធានមន្ទី មេភូមិ មេឃុំ ដែលពាក់ព័ន្ធទាំងអស់។
កិច្ចប្រជុំនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគម្រោង ដែលធានាបាននូវចីរភាពបរិស្ថាន និងសង្គម ថែមទាំងបង្កើនសមត្ថភាពស្ថាប័នអនុវត្ត (ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុង ដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ) ដើម្បីវាយតម្លៃ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង។
ការរៀបចំស្តង់ដារបរិស្ថាន និងសង្គម ដើម្បីបញ្ចៀស និងកាត់បន្ថយឲ្យបានជាអតិបរមា កាត់បន្ថយ ឬសម្រាលហានិភ័យ និងផលប៉ះពាល់អវិជ្ជមានមកលើបរិស្ថាន និងសង្គម និងបន្តជំរុញការចូលរួម និងពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយនឹងភាគីពាក់ព័ន្ធនានា និងជាពិសេសអ្នក ដែលអាចរងផលប៉ះពាល់ដោយសារគម្រោង ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលធាតុចូល សម្រាប់ដំណើរការជ្រើសរើសទីតាំង ព្រមទាំងរៀបចំ និងពិភាក្សាពីដំណើរការពិគ្រោះយោបល់ និងជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ និងរៀបចំជាយន្តការដោះស្រាយបណ្តឹង៕ ច័ន្ទ រស្មី
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ