ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ចាប់​ដៃគូ​នឹង​ក្រុមហ៊ុន​ចិន​ផលិត​ឧបករណ៍​ចម្លង

7 ឆ្នាំ មុន

ក្រុមហ៊ុន Samsung Electronics កំពុង​ពិចារណា​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ​ផលិត​ឧបករណ៍​ចម្លង Semiconductor របស់​ចិន​ដើម្បី​បង្កើន​ការ​លក់ និង​ទីផ្សារ​ភាគហ៊ុន​ក្នុង​អាជីវកម្ម​របស់​ខ្លួន ។

ក្រុមហ៊ុន Samsung Electronics កំពុង​ពិចារណា​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ​ផលិត​ឧបករណ៍​ចម្លង Semiconductor  របស់​ចិន​ដើម្បី​បង្កើន​ការ​លក់ និង​ទីផ្សារ​ភាគហ៊ុន​ក្នុង​អាជីវកម្ម​របស់​ខ្លួន ។ ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ធំ​ជាងគេ​របស់​ពិភពលោក Samsung Electronic ចង់​សម្រេច​កម្លាំង​បច្ចេកវិទ្យា​របស់​ខ្លួន​ដើម្បី​រើខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន្ទះ​ឈី​ប​ធម្មតា ។

មន្ត្រី​មួយ​រូប​ថ្លែងប្រាប់​គេហទំព័រ The Korea Times ថា ចិន​គឺជា​ទឹកដី​ក្នុង​ការ​ចាប់​យក​ឱកាស​យ៉ាងណា​ក៏​ដោយ​វា​ក៏​ក្លាយជា​ការ​គំរាមកំហែង​ពិតប្រាកដ​មួយ​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង ។ វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ចង់​បង្កើត​យុទ្ធសាស្ត្រ​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​ដោយ​ផ្តោត​សំខាន់​លើ​បន្ទះ​ឈី​ប ។ រីឯ​ការ​ពិភាក្សា​កំពុង​ដំណើរការ បណ្តើរ​ៗ ។ ទីផ្សារ​ប្រទេស​ចិន​មាន​តម្លៃ​១៥០​ពាន់​លាន​ដុល្លារ​ទៅ​១៧០​ពាន់​លាន​ដុល្លារ​សម្រាប់​បន្ទះ​ឈី​ប​ចម្លង​កម្តៅ​ជា​រៀង​រាល់​ឆ្នាំ ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​៤០% ទៅ ៥០%​នៃ​ការ​ប្រើប្រាស់​បន្ទះ​ឈី​ប​សរុប​របស់​ពិភពលោក ៕