ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ​ដោយ​ការ​វះកាត់​គឺ​ចៀស​មិន​ផុត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឡឹម តារា ឯកទេស​វះកាត់​ប្រដាប់​រំលាយ​អាហារ​និង​ដុំ​មហារីក ប្រធាន​អ៊ុយ​នី​តេ វះកាត់​មហារីក​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត បាន​មាន​ប្រសាសន៍​ថា តើ​គេ​អាច​ធ្វើការ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ

រាជធានី​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឡឹម តារា ឯកទេស​វះកាត់​ប្រដាប់​រំលាយ​អាហារ​និង​ដុំ​មហារីក ប្រធាន​អ៊ុយ​នី​តេ វះកាត់​មហារីក​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត បាន​មាន​ប្រសាសន៍​ថា តើ​គេ​អាច​ធ្វើការ​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ ដោយ​មិនបាច់​វះកាត់​បាន​ឬទេ ? ចម្លើយ ៩៥​ទៅ​៩៩​ភាគរយ​នៃ​ជំងឺមហារីក​ពោះវៀនធំ​យើង​មិន​អាច​ចៀសវាង​ពី​ការ​វះកាត់​បាន​ទេ ដើម្បី​ព្យាបាល​ជំងឺ​នោះ​ឲ្យ​ជា​សះស្បើយ​ឲ្យ​អ្នកជំងឺ​រស់នៅ​បាន​យូរ តើ​ហេតុ​អ្វី ?

ពោះវៀនធំ​របស់​មនុស្ស​យើង​គឺ​មាន​លក្ខណៈ​ដូច​ជា​លូ​ទឹក​អុ​ី​ចឹ​ង​ដែរ គឺ​មាន​សំបក​លូ​ហើយ​មាន​រន្ធ​លូ​ជា​រៀង​រាល់​នាទី និង​រាល់​មោ​៉​ង​គឺ​យើង​មាន​ចរន្ត​ដែល​ហូរ​ឆ្លងកាត់​លូ​នោះ​មាន​ដូច​ជា​ទឹក​លាមក និង​មាន​ខ្យល់​ជាដើម​ហូរ​កាត់​លូ​នោះ​ជា​និច្ច ។  មហារីក​ពោះ​វៀត​ធំ​ចែក​ចេញ​ជា​៤​ដំណាក់កាល​៖

១-​ហាក់ដូចជា​ដើមឈើ​នៅ​ខ្ចី
២-​វាចា​ក់ឫស​និង​មាន​បែកមែក​សាខា​ខ្លះ
៣-​ដើមឈើ​នោះ​ចាស់​ហើយ​វា​មាន​ផ្លែ​មាន​ផ្ការ​ដែល​អាច​ជ្រុះ​គ្រាប់​ខ្លះ​ៗ
៤-​គឺ​ដើម​ដែល​ចាស់​មាន​ផ្លែ​មាន​ផ្កា​ជ្រុះ​គ្រាប់​ហើយ​និង​មានការ​ត​ពូជ​តទៅ​ទៀត ហើយ​គ្រាប់​ដែល​ខ្ទាត​ទៅ​ឆ្ងាយ​វា​អាច​ដុះ​ចេញ​ទៅ​ជាដើម​ឈើ​ផ្សេង​ទៀត
៥-​គឺជា​ដុំ​សាច់​មហារីក​មួយ​ដែល​មានការ​រីក​រាលដាល​ទៅ​ដល់​សរីរាង្គ​ផ្សេង​ៗ​ទៀត ។

ការ​ដុះ​សាច់​កាន់តែ​ធំ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​រន្ធ​ពោះវៀន​យើង​មានការ​តូច​ចង្អៀត​ដូច្នេះ​វា​បង្ក​ឲ្យ​មានការ​ជាប់​ស្ទះ ឬ​មួយ​មានការ​ហូរ​ឈាម​ជាដើម​។ មហារីក​ពោះ​វៀត​ធំ​អាច​មាន​ដុះ​សាច់​នៅ​ច្រើន​កន្លែង ពេល​ខ្លះ​នៅ​ក្នុង​ពោះវៀនធំ​ខាងស្តាំ ពេល​ខ្លះ​នៅ​ចំ​កណ្តាល ពេល​ខ្លះ​នៅ​នឹង​ពោះវៀនធំ​ខាងឆ្វេង និង​នៅ​ជិត​ទៅ​ដល់​កា​សាល់​គូទ ។ ទោះបីជា​មហារីក​នេះ​អាច​ដុះ​នៅ​កន្លែង​ណាមួយ​នៃ​ពោះវៀនធំ​ក៏​ដោយ យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល ហើយ​ការ​ព្យាបាល​គ្រប់​ទីតាំង​នៃ​ជំងឺមហារីក​ពោះវៀនធំ​នោះ​គឺ​សុទ្ធសឹងតែ​ឆ្លងកាត់​នូវ​ការ​វះកាត់​ទាំងអស់ ។ តើ​ហេតុ​ម្តេច​បានជា​យើង​ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់0x017d7 យើង​មិន​ត្រឹមតែ​វះ​យក​ដុំ​សាច់​ដែល​ដុះ​នៅ​ក្នុង​ពោះវៀន​នោះ​ចេញ​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​កាត់​ពោះវៀនធំ​មួយ​កង់​ធំ​ឲ្យ​បាន​ឆ្ងាយ ហើយ​ចង​សរសៃឈាម​ដល់​គល់​ពោះវៀន​ថែម​ទៀត​ផង ។ ដូច្នេះ​ដើម្បី​ព្យាបាល​មហារីក​ពោះវៀនធំ​បាន​ទាល់តែ​យើង​អាច​វះកាត់​យក​ដុំ​សាច់​មហារីក​និង​គ្រាប់​ដែល​វា​ជ្រុះ​ក្នុង​ខ្លួន​នោះ​ចេញ​ទាំងអស់​ទើប​មហារីក​ហ្នឹង​វា​ជា​បាន ។ ទិស​ដៅ​នៃ​ការ​ព្យាបាល​ដោយ​ការ​វះកាត់​គឺ​យើង​មាន​ស្តង់ដារ​មួយ​ត្រូវ​វះកាត់​ឲ្យ​បាន​ឆ្ងាយ​យក​ប្រព័ន្ធ​កូនកណ្តុរ​ដែល​នៅ​ក្បែរ​ឲ្យ​បាន​អស់ ហើយ​បន្ទាប់​មក​ទៀត​យើង​រក​មធ្យោបាយ​ដើម្បី​ត​ពោះវៀន​ដែល​នៅ​សល់​ឲ្យ​ជាប់​គ្នា​ឡើង​វិញ​ដើម្បី​ឲ្យ​អ្នកជំងឺ​អាច​បរិភោគ​ចំណីអាហារ​ហើយ​បន្ទោបង់​លាមក​មក​តាម​ផ្លូវ​ធម្មជាតិ​វិញ​បាន ។ ការ​ព្យាបាល​មហារីក​ពោះវៀនធំ​មានការ​រួម​ផ្សំគ្នា​ហើយ​ការ​វះកាត់​គឺជា​ភាព​ចាំបាច់​មួយ​ដែល​មិន​អាច​ខ្វះ​បាន សំខាន់​បំផុត​ដែល​អាច​ឲ្យ​អ្នកជំងឺ​ជា​សះស្បើយ អ្នកជំងឺរ​ស់បាន​យូរ ​ប៉ុ​ន្តែ​ការ​ព្យាបាល​បន្ទាប់បន្សំ​បន្ថែម​ដូច​ជា​ការ​ចាក់​ថ្នាំ​គីមី​ការ​ប្រើ​កាំរស្មី​ក៏​ជា​ការ​រួមចំណែក​សំខាន់​ផង​ដែរ​ដើម្បី​ពន្យារ​អ្នកជំងឺ​នោះ​ឲ្យ​រស់​បាន​យូរ ។

ពេល​ខ្លះ​អ្នកជំងឺ​ចូល​ដំណាក់កាល​ទី​៤​ដោយ​សភាព​របស់​អ្នកជំងឺ​មិន​អាច​ធ្វើការ​វះកាត់​ដុំ​សាច់​ចេញ​បាន​ទេ គឺ​គ្រាន់តែ​បើកផ្លូវ​វាង​ឲ្យ​ជុះ​តាម​ចង្កេះ​វិញ​ដើម្បី​ឲ្យ​អ្នកជំងឺ​បន្តជីវិត​រស់នៅ​បាន​ទៀត ។ ដើម្បី​ឲ្យ​អ្នកជំងឺ​រស់នៅ​បាន​យូរ​យើង​ត្រូវ​បូក​ផ្សំ​ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​គីមី​ឬ​ក៏​បាញ់​កាំរស្មី​ដើម្បី​ធ្វើ​យា​៉​ង​ណា​ឲ្យ​ដុំ​មហារីក​នោះ​កុំ​ឲ្យ​មានការ​រីក​លូតលាស់​លឿន​ពេក ។ ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ ការ​ព្យាបាល​បែប​នេះ គឺ​អ្នកជំងឺ​ត្រូវ​តែ​ប្រញាប់​មក​មន្ទីរពេទ្យ​កាល់​មែ​៉​ត​នៅ​ពេល​ណា​ដែល​អ្នកជំងឺ​មាន​សញ្ញា​ប្រកាស​អាសន្ន​មួយ​ចំនួន​ដូច​ជា ការ​ឈឺពោះ​រុ​ាំ​រ៉ៃ ការ​ផ្លាស់​ប្តូរ​នូវ​វិធី​បត់ជើង បន្ទោបង់​លាមក​នោះ​មានការ​ប្រែប្រួល ។ គឺជា​សញ្ញា​មួយ​ប្រកាស​អាសន្ន​ដល់​អ្នកជំងឺ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​រក​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​កំណត់​ដឹង​ថា តើ​មហារីក​នោះ​ស្ថិត​ក្នុង​ដំណាក់​កាលណា ? ដើម្បី​ចាប់ផ្តើម​ធ្វើការ​ព្យាបាល​ចំ​ទិស​ដៅ​បាន​ឆាប់រហ័ស និង​ឲ្យ​បាន​ទាន់​ពេលវេលា ។

ចំណុច​សំខាន់​មួយទៀត នៅ​ពេល​ដែល​គ្រូពេទ្យ​ឆ្លុះ​ពោះវៀន​ទៅ​ឃើញ​មាន​ដុំ​សាច់​នៅ​ក្នុង​ដំណាក់កាល​មួយ​នៅ​ទាប​នៅឡើយ ។ នៅ​ពេល​គ្រូពេទ្យ​ពន្យល់​ប្រាប់​ដល់​អ្នកជំងឺ​ឲ្យ​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់ តែ​ភាគច្រើន​អ្នកជំងឺ​ហាក់ដូចជា​មិន​អាច​ទទួលយក​បាន​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​វះកាត់​នោះ ឬ​មួយ​អ្នកជំងឺ​មិន​ទាន់​យល់​ច្បាស់​អំពី​ជំងឺ​របស់​គាត់​មិន​ទាន់​ទទួល​ការ​ព្យាបាល ហើយ​តែងតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូខ្មែរ គ្រូ​ផ្សេង​ៗ​ទៀត ឬ​ទៅ​ស្រុក​ក្រៅ​ដែល​ចំណាយ​ពេលវេលា​អស់​យូរ ហើយ​អ្នកជំងឺ​គាត់​រង់ចាំ​ដល់​៣​ខែ ខ្លះ​ទៀត​រង់ចាំ​រហូត​ដល់​មួយ​ឆ្នាំ​ជាដើម ។ ចំពោះ​គ្រាប់​មហារីក​ទាំងនេះ​បើសិនជា​យើង​មិនឆាប់​ព្យាបាល​វា​ទេ គឺ​វា​មានការ​រីក​លូតលាស់​ទៅ​មុខ​មិន​ចាំ​យើង​ឡើយ ។ ពេល​ខ្លះ​រោគ​សញ្ញា​មិន​ទាន់​ប្រកាស​អាសន្ន​អ្នកជំងឺ​អាច​ទ្រាំ​បាន ប៉ុ​ន្តែ​មហារីក​នោះ​បាន​វិ​វ​ឌ្ឍ​ពី​ដំណាក់កាល​ទី​មួយ​ទៅ​ដំណាក់កាល​ទី​ពីរ និង​ឆ្ពោះទៅ​ដំណាក់កាល​ទី​បី​ជាប់​រហូត​ដល់​ដំណាក់កាល​ទី​បួន​មិន​ឈប់​នៅ​មួយ​កន្លែង​ទេ ។ ពេល​ខ្លះ​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ​ក្នុង​ដំណាក់កាល​ទី​ពីរ ហើយ​គាត់​រង់ចាំ​បី​ខែ​ក្រោយ​ទើប​គាត់​ព្រម​ទទួលយក​ការ​ព្យាបាល ធ្វើ​ឱ្យ​មហារីក​អាច​វិ​វ​ឌ្ឍ​ដល់​ដំណាក់កាល​ទី​បី ដូច្នេះ​ភាព​ព្យាបាល​មិន​អាច​ទៅ​រួច​ទេ នេះ​ជា​សារសំខាន់​នៃ​ដំណឹង​ជូន​ចំពោះ​ជនរួមជាតិ ។ បច្ចេកទេស​នៃ​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ទំនើប និង​មាន​សុវត្ថិភាព ពីព្រោះ​មុន​ការ​វះកាត់​គ្រូពេទ្យ​តែងតែ​ធ្វើការ​វាយតម្លៃ​សុខភាព​ទូទៅ​របស់​អ្នកជំងឺ មានការ​វិភា​គជា​ក្រុម​តើ​អ្នកជំងឺ​អាច​ធ្វើការ​វះកាត់​បាន​ដែរ​ឬ​ក៏​អត់ ? ការ​វះកាត់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វីខ្លះ ? ហើយ​ក្រុម​គ្រូពេទ្យ​ត្រៀមលក្ខណៈ​អ្វីខ្លះ​ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ ។

លើស​ពី​នេះ​ទៅ​ទៀត​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​មាន​វិធី​ព្យាបាល​វះកាត់​ពោះវៀនធំ​ដោយ​មិនបាច់​វះ​បើក​ស្បែក​ពោះ​គឺ​ប្រើ​វិធី​ចោះ​ដែល​ស្នាម​មុខ​តូច​ធ្វើ​ឲ្យ​អ្នកជំងឺ​មិន​មានការ​ឈឺចាប់​ក្រោយ​ការ​វះកាត់​ហើយ​មុខរបួស​ឆាប់​ជា ឬ​អាច​ឆាប់​ចេញពី​មន្ទីរពេទ្យ ។

លោក​សាស្ត្រាចារ្យ ឡឹម តារា បាន​បញ្ជាក់​ថា បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ការ​វះកាត់​ពោះវៀនធំ​ដោយ​ការ​វះ​បើក​ស្បែក​ពោះ​អ្នកជំងឺ​ដេកពេទ្យ​ក្នុង​រយៈពេល​ជា​មធ្យម​ពី​មួ​យស​ប្តា​ហ៍​ទៅ​១២​ថ្ងៃ ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មាន​ច្រើន ហើយ​ផលវិបាក​ក្រោយ​ការ​វះកាត់​នឹង​អាច​កើត​មាន ។ ប៉ុន្តែ​ជាមួយនឹង​វិធី​នៃ​ការ​វះកាត់​តាម​បែប​ចោះ​មុខរបួស​តូច រន្ធ​តូច​ៗ អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​ត្រឹមតែ​បួន​ថ្ងៃ​ទៅ​ប្រាំមួយ​ថ្ងៃ​បុ​៉​ណ្ណោះ អ្នកជំងឺ​ឆាប់​ហូប​ចំណីអាហារ​បាន ហើយ​ឆាប់​ចេញពី​មន្ទីរពេទ្យ ត្រឡប់​ទៅ​ធ្វើការ​វិញ​ដោយ​សុវត្ថិភាព ៕