ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​ចិន​កំពុង​អភិវឌ្ឍ​ថ្នាំ​ចាក់​ដែល​អះអាង​ថា អាច​ព្យាបាល​រោគ​សញ្ញា​ជំងឺ​អូ​ទី​ស្សឹម

4 ខែ មុន

ចិន ៖ អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ កំពុង​អភិវឌ្ឍ​ថ្នាំ​ចាក់​មួយ​ប្រភេទ ដែល​

ចិន ៖ អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ កំពុង​អភិវឌ្ឍ​ថ្នាំ​ចាក់​មួយ​ប្រភេទ ដែល​ពួក​គេ​អះអាង​ថា អាច​ព្យាបាល​រោគ​ស​ញ្ញ​ជំងឺ​អូ​ទី​ស្សឹម (Autism) ដែល​រហូត​មក​ដល់​ពេល​នេះ​ឈាន​ដល់​ដំណាក់កាល​សំខាន់ ដែល​ត្រូវ​បាន​ប្រើប្រាស់​លើ​សត្វ​កណ្តុរ ប៉ុន្តែ​ភស្តុ​តាង​ពួក​គេ​បង្ហាញ​ថា អាច​ធ្វើ​ទៅ​បាន​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​ជំងឺ​វិសាល​គម​នេះ​។

អ្នក​វិទ្យាសាស្ត្រ​មក​ពី​ទីក្រុង​សៀង​ហៃ បាន​ចាក់​ថ្នាំ​សត្វ​កណ្តុរ​ជាមួយនឹង​ឧបករណ៍​កែសម្រួល​ហ្សែ​ន​ដែល​ផ្លាស់​ប្តូរ​ជាក់លាក់​នៅ​ក្នុង DNA ដែល​ទាក់ទង​នឹង​រោគ​សញ្ញា​អូ​ទី​សឹម​។ សត្វ​កណ្ដុរ​ត្រូវ​បាន​ចាក់​ថ្នាំ​នេះ មានការ​ផ្លាស់​ប្តូរ​ទាំងស្រុង​រួម​ទាំង​អាកប្បកិរិយា​ផង​ដែរ​។ ជំងឺ​អូ​ទី​ស្សឹម​វិបល្លាស​វិសាល​គម ឬ Autism Spectrum Disorder ដែល​ហៅ​កាត់​ថា ASD ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​ហ្សែ​ន MEF2C ហើយ DNA ដែល​ដំណើរការ​ខុស​ប្រក្រតី បណ្តាល​ឱ្យ​មាន​បញ្ហា​ជាមួយ​ដំណើរការ​អភិវឌ្ឍន៍​សំខាន់​ៗ​នៅ​ក្នុង​ខួរក្បាល​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Shanghai Jiao Tong University School of Medicine និង​សាកលវិទ្យាល័យ Fudan ទីក្រុង​សៀង​ហៃ បាន​អះអាង​ថា ការ​សិក្សា​ពី​មុន​បាន​ភ្ជាប់​ការ​ផ្លាស់​ប្តូរ​ហ្សែ​ន​ជាង ២០០ ដើម្បី​មាន​ឥទ្ធិពល​លើ​ជំងឺ​អូ​ទី​ស្សឹម ដែល​ភាគច្រើន​មិនមែន​ជា​តំណពូជ​នោះ​ទេ​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ជ្រើសរើស​ផ្តោត​លើ​ហ្សែ​ន​មួយ ដែល​ហៅ​ថា MEF2C ព្រោះ​កុមារ​ដែល​មានការ​ផ្លាស់​ប្តូរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន និង​កូរ៉េ ត្រូវ​បានដឹង​ថា ទំនង​មាន​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​នេះ ដោយសារ​ហ្សែ​ន MEF2C ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រសាទ​ទាំង​នៅ​ក្នុង​ស្បូន និង​ក្នុង​វ័យ​កុមារភាព​។

សូម​ជម្រាប​ថា ការ​ពិនិត្យ​រក​ជំងឺ​អូ​ទី​ស្សឹម​ត្រូវ​បាន​ណែនាំ​នៅ​អាយុ ១៨​ខែ និង ២៤​ខែ ដែល​ភាសា ចលនា និង​ការ​គិត​របស់​កុមារ ក៏​ដូច​ជា​អាកប្បកិរិយា និង​អារម្មណ៍​អាច​ប្រៀបធៀប​ទៅ​នឹង​ក្រុម​អាយុ​ផ្សេង​ទៀត​៕ (​ប្រភព ៖ Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ