អង្គការទេសចរណ៍ពិភពលោក ៖ អង្គការទេសចរណ៍ពិភពលោក OMT ប្រកាសនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ផ្នែកទេសចរណ៍ពិភពលោករងការបាត់បង់ប្រាក់ដល់២.០០០ពាន់លានដុល្លារថែមទៀតក្នុងឆ្នាំ២០២១នះ ដោយសារឥទ្ធិពលនៃការរិតត្បិត ទាក់ទិននឹងការឆ្លងរាលដាលនៃកូវីដ-១៩។ សម្រាប់អង្គការនោះយល់ថា ការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ពិតជាយឺត និងមានភាពផុយស្រួយ។

ការវាយតមៃ្លនោះ គឺប្រហាក់ប្រហែលគ្នានឹងការបាត់បង់របស់ផ្នែកទេសចរណ៍ពិភពក្នុងឆ្នាំំ២០២០ មកពីការរិតត្បិតថ្មីៗដែលប្រកាន់យកពិសេសក្នុងបណ្ដាប្រទេសអឺរ៉ុប ដើម្បីប្រឈមមុខ នឹងរលកថ្មីនៃការឆ្លង ខណៈវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» ត្រូវបានរកឃើញលើកដំបូងនៅអាហ្វ្រិកខាងត្បូង ហើយកំពុងបង្កការភ័យខ្លាច ពាសពេញពិភពលោក។

សភាពការណ៍ពិតជាមិនអាចនឹកស្មានដល់ទាំងស្រុង ហើយផ្នែកទេសចរណ៍ក៏នឹងរងការប៉ះពាល់ខ្លាំងថែមទៀតដល់សេដ្ឋកិច្ច។ យោងតាម OMT ថា ចំនួនអ្នកទេសចរអន្តរជាតិនាឆ្នាំនេះ នឹងនៅតែស្ថិតក្នុងរង្វង់ពី៧០ទៅ៧៥%ទាបជាង ចំនួនអ្នកទេសចរអន្តរជាតិ មុនមានការឆ្លងរាលដាលនៃកូវីដ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo







ចែករំលែកព័តមាននេះ