ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សញ្ញាសន្តិភាព​! លោក ត្រាំ យល់ព្រមពន្យារពេលវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ ១០ ថ្ងៃទៀត ក្រោយកិច្ចចរចាតាមរយៈប្រទេសទីបី​

3 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ាហាក់មានដង្ហើមឡើងវិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកសម្រេចចិត្តផ្អាកផែនការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ីរ៉ង់រយៈពេល ១០…

ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ាហាក់មានដង្ហើមឡើងវិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកសម្រេចចិត្តផ្អាកផែនការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ីរ៉ង់រយៈពេល ១០ ថ្ងៃបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Xinhua, BBC និង​ប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៧ ខែមីនានេះ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ហើយឱសានវាទថ្មីនឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃ​ទី៦ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ៨ យប់ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។

តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានអះអាងថា កិច្ចចរចារវាងភាគីទាំងពីរកំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ បើទោះបីជាមានការចុះផ្សាយផ្ទុយពីនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយដែលលោកហៅថាជា “ព័ត៌មានក្លែងក្លាយ” ក៏ដោយ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានចេញមុខបញ្ជាក់ថា ប៉ាគីស្ថានកំពុងដើរតួជា “អ្នកនាំសារ” ក្នុងកិច្ចចរចាដោយប្រយោលរវាងរដ្ឋការទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានទទួលស្គាល់ថា ពិតជាមានការផ្លាស់ប្តូរសារគ្នាទៅវិញទៅមកតាមរយៈអ្នកសម្របសម្រួលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះពិតមែន។

ការផ្អាកវាយប្រហារជាលើកទីពីរនេះ កើតឡើងបន្ទាប់ពីលោក ត្រាំ បានដាក់ឱសានវាទដំបូងកាលពីថ្ងៃសៅរ៍មុន ដោយគំរាមកម្ទេចប្រព័ន្ធថាមពលអ៊ីរ៉ង់ឱ្យខ្ទេច ប្រសិនបើមិនព្រមបើកច្រកសមុទ្រ “ហូម៉ូស” ក្នុងរយៈពេល ៤៨ ម៉ោង។ ទោះបីជាកន្លងមកអ៊ីរ៉ង់ធ្លាប់បានបដិសេធរាល់ការទាក់ទងដោយត្រង់ជាមួយអាម៉េរិកក៏ដោយ ប៉ុន្តែការយល់ព្រមពន្យារពេលដល់ទៅ ១០ ថ្ងៃនាពេលនេះ បានបង្ហាញថាភាគីទាំងពីរកំពុងព្យាយាមរកច្រកចេញដើម្បីបញ្ចៀសសង្គ្រាមបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដែលអាចរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ