ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកឹម​ សុខា ​បង្ហាញការស្តាយស្រណោះចំពោះការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ស្តាយស្រណោះ​អាឡោះអាល័យ​ជា​អនេក​ចំពោះ​ការ​បាត់បង់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ព្រះ​អង្គ​យាង​សោយ​ទិវង្គត ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ស្តាយស្រណោះ​អាឡោះអាល័យ​ជា​អនេក​ចំពោះ​ការ​បាត់បង់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ព្រះ​អង្គ​យាង​សោយ​ទិវង្គត ។

លោក​កឹ​ម សុខា បាន​សរសេរ​លិខិត​រំលែក​ទុក្ខ​លោក​បាន​លើក​ឡើង​ថា សូម​ទូល​ថ្វាយ និង​ជម្រាប​ជូន​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម ម៉ា​រី រណឫទ្ធិ ព្រះ​រាជបុត បុ​តី និង​សមាជិក សមាជិកា គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

លោក​ថា ក្នុង​ឱកាស​ប្រកបដោយ​ភាព​មានទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ដោយ​ទទួល​ដំណឹង​ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​ព្រះប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ទ្រង់​សោយ​ទិវង្គត​នៅ​ថ្ងៃ អាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ព្រះ​ជន្មាយុ ៧៧ ព្រះ​វស្សា ដោយ​ព្រះ​រោគាពាធ ទូលព្រះបង្គំ ខ្ញុំ​មាន​សេចក្តី​រន្ធត់​ក្រៃ​លែង និង​សូម​ចូលរួម​រំលែក​ព្រះ​មរណទុក្ខ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ ជា​ព្រះ​ជាយា ព្រះរាជ​បុត្រា បុត្រី និង សមាជិក សមាជិកា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដោយ​ក្តី​សង្វេគ​ស្តាយស្រណោះ​អាឡោះអាល័យ​ជា​អនេក​ចំពោះ​ការ​បាត់បង់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​ព្រះ​ស្វាមី ព្រះ​បិតា និង​ជា​ព្រះប្រធាន​ជាទី​គោរព​ស្រឡាញ់​បំផុត ។

លោក​ក៏​បាន​ទូលព្រះបង្គំ សូម​ឧទ្ទិស​បួងសួង សូម​ឲ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូម​យាង​ទៅ​សោយ​ក្នុង​ព្រះ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ចំណែក​លោក​សម រ​ង្ស៊ី បាន​សរសេរ​ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ចូល​ទិវង្គត ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​មេដឹកនាំ​ចលនា​តស៊ូ មួយ​រូប​គួរ​ឲ្យ​គោរព ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដល់​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ក្នុង​ខែឧសភា ឆ្នាំ​១៩៩៣ ។ ខ្ញុំ​សូម​សម្តែង​ការ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ ។

លោក​ក៏​បាន​លើក​ឡើង​ថា សេចក្តីថ្លែងការណ៍​លោក កឹ​ម សុខា ស្តី​ពី​គណបក្ស​សង្គ្រោះ​ជាតិ សេចក្តីថ្លែងការណ៍​នេះ គឺជា​លទ្ធផល​នៃ​ការ​គំរាមកំហែង​ពី​សំណាក់​សម្តេច​ហ៊ុន សែន ដែល​ភ័យ​ខ្លាច​ជាទី​បំផុត ចំពោះ​ឯកភាព​នៃ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ហើយ​ដែល​ចាប់​យក​លោក កឹ​ម សុខា ធ្វើ​ជា​ចំណាប់ខ្មាំង​របស់​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ