ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​រូប​ណា នឹង​ក្លាយជា​ម្ចាស់​ពាន Ballon d’Or 2021 នា​​រាត្រី​នេះ?

2 ឆ្នាំ មុន

បារាំង ៖ កម្មវិធី​ប្រគល់​ពានរង្វាន់ Ballon d’Or 2021 ទាំង​ផ្នែក​បុរស និង​ស្ត្រី នឹង​ត្រូវ​រៀបចំ​នៅ​វេលា​ម៉ោង៣:០០ រំលង​អា​ធ្រា​ត្រ​ថ្ងៃ​

បារាំង ៖ កម្មវិធី​ប្រគល់​ពានរង្វាន់ Ballon d’Or 2021 ទាំង​ផ្នែក​បុរស និង​ស្ត្រី នឹង​ត្រូវ​រៀបចំ​នៅ​វេលា​ម៉ោង៣:០០ រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ឯ​សាល​មហោស្រព du Chatelet ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​។

ពានរង្វាន់ Ballon d’Or ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាវដ្តី​បារាំង France Football ដើម្បី​ប្រគល់​ជូន​ដល់​កីឡាករ និង​កីឡាការិនី​បាល់ទាត់​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​។ ដោយ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​ពី​សំណាក់​អ្នកកាសែត​ជំនាញ​ចំនួន​៥០​រូប​។

ដោយឡែក​ការ​ប្រជែង​ដណ្តើម​ពានរង្វាន់ Ballon d’Or 2021 សម្រាប់​ផ្នែក​បុរស កីឡាករ​ដែល​គេ​រំពឹង​ខ្ពស់​ថា ឈាន​ដល់​បេក្ខភាព​៣​រូប​ចុង​ក្រោយ​រួម​មាន​កីឡាករ Lionel Messi, Robert Lewandowski និង Karim Benzema ។

គួរ​បញ្ជាក់​ថា គិត​រហូត​មក​ទល់​ពេល​នេះ Lionel Messi ជា​កីឡាករ​ឈ្នះ​ពានរង្វាន់ Ballon d’Or ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពោល​៦​លើក តាម​ពីក្រោយ​ដោយ Cristiano Ronaldo ដែល​បាន​ឈ្នះ​៥​លើក​៕ (​ដកស្រង់​ចេញពី Marca)

បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំង​៣០​រូប​ផ្នែក​បុរស ដែល​ត្រូវ​បន្ត​ជម្រុះ​ស្វែងរក​ម្ចាស់​ពានរង្វាន់ Ballon d’Or 2021

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ