ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ទំនង​ត្រូវ​អវត្តមាន​រយៈពេល​យូរ ក្រោយ​រង​របួស​កជើង​ធ្ងន់ធ្ងរ

2 ឆ្នាំ មុន

បារាំង ៖ ខ្សែប្រយុទ្ធ Neymar ត្រូវ​បាន​សែង​ចេញពី​ទីលាន​ប្រកួត​ភ្លាម​ៗ ក្រោយ​រង​របួស​កជើង​ឆ្វេង​យ៉ាង​រន្ធត់ អំឡុង​ជំនួប​ក្រប​

បារាំង ៖ ខ្សែប្រយុទ្ធ Neymar ត្រូវ​បាន​សែង​ចេញពី​ទីលាន​ប្រកួត​ភ្លាម​ៗ ក្រោយ​រង​របួស​កជើង​ឆ្វេង​យ៉ាង​រន្ធ.ត់ អំឡុង​ជំនួប​ក្រប​ខណ្ឌ Ligue 1 ដែល PSG បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ Saint-Etienne ដោយ​លទ្ធផល ៣-១ កាលពី​យប់មិញ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Geoffroy-Guichard ក្រុម​ម្ចាស់ផ្ទះ Saint-Etienne មានឱកាស​នាំមុខ​នៅ​នាទី​២៣ ដោយ​កីឡាករ Denis Bouanga​។ មុន​ពេល​ក្រុម​ភ្ញៀវ PSG វាយបក​៣​គ្រាប់ សម្រេច​បាន​ដោយ​កីឡាករ Marquinhos ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​៤៥+២ និង​៩០+១ ស្រព​ពេល​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ Angel Di Maria នាទី​៧៩ ខណៈ Lionel Messi គឺជា​អ្នក​បញ្ជូន​បាល់ (Assist) ទាំង​៣​គ្រាប់​តែ​ម្តង​។

PSG បន្តកាន់កាប់​កំពូល​តារាង ក្រោយ​ឆ្លងកាត់​១៥​ប្រកួត ឈ្នះ​១៣ ស្មើ​១ និង​ចាញ់​១ មាន​៤០​ពិន្ទុ បន្ត​គម្លាត​១២​ពិន្ទុ​ពី​ក្រុម Rennes ដែល​នៅ​លេខ​២​។

ទោះ​រកបាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ជំនួប​ស​ប្តា​ហ៍​ទី​១៥ យ៉ាងណា​ក៏​ដោយ ប៉ុន្តែ PSG កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​របួស​កជើង​ឆ្វេង​ធ្ង​ដ៏​ន់​ធ្ង​រ​របស់ Neymar បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះ បាន​បង្ហាញ​ការ​ស្រែក​ឈឺចាប់​យ៉ាង​ខ្លាំង ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែការពារ Yvann Macon របស់​ក្រុម Saint-Etienne នៅ​នាទី​៨៥ ហើយ​រូបគេ​ក៏​ត្រូវ​បាន​សែង​ចេញពី​ទីលាន​ប្រកួត​តែ​ម្តង​។

គេ​នៅ​មិន​ទាន់​ដឹង​អំពី​រយៈពេល​ដែល Neymar នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ស្កេ​ន​ពី​ក្រុម​គ្រូពេទ្យ​ក្លិប​។ ប៉ុន្តែ​សញ្ញា​ដំបូង​គេ​ជឿ​ថា អាច​មិនមែន​ជា​ផល​វិជ្ជមាន​នោះ​ទេ​។

Neymar បាន​បង្ហោះ​សា​រលើ​បណ្តាញ Instagram របស់​ខ្លួន​ថា «​ជា​អកុសល ឧបសគ្គ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អត្ត​ព​លិ​ក​។ ឥឡូវនេះ​អ្នក​ត្រូវ​តែ​ងើប​ក្បាល​របស់​អ្នក​ឡើង ហើយ​បន្ត​ទៅ​មុខ​ទៀត​។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ ឱ្យ​បាន​ល្អ និង​ខ្លាំង​ជាង​នេះ​»៕ (​ដកស្រង់​ចេញពី Marca និង Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ