ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិដើមភាគតិចស្នើសុំពន្លឿនមាន​​​អគ្គិសនី​ប្រើ​​​ឆាប់ៗ ខណៈដំឡើងតែ​បង្គោល​​​២​ឆ្នាំហើយ

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ កាលពី​​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ​មានប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជាង១០០គ្រួសារ​ រស់នៅ​ក្នុងភូមិ​យឺន​ចាស់ ឃុំ​កក់ ស្រុក​ប​កែវ​ ខេត្តរតនគិរី ​​អំពាវនាវ​ស្នើ​សុំឱ្យ​អាជ្ញាធរជួយព​ន្លឿ​ន​ក្នុងការរៀបចំបណ្តាញ​​ភ្លើងអគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​បានលឿនផង បន្ទាប់​ពី​មាន​ដាក់​បង្គោល​ភ្លើង​រាយតាម​ភូមិ​របស់​ពួក​គាត់​រយៈពេល២ឆ្នាំទៅ​ហើយ​នោះ…

ខេត្តរតនគិរី​៖ កាលពី​​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ​មានប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជាង១០០គ្រួសារ​ រស់នៅ​ក្នុងភូមិ​យឺន​ចាស់ ឃុំ​កក់ ស្រុក​ប​កែវ​ ខេត្តរតនគិរី ​​អំពាវនាវ​ស្នើ​សុំឱ្យ​អាជ្ញាធរជួយព​ន្លឿ​ន​ក្នុងការរៀបចំបណ្តាញ​​ភ្លើងអគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​បានលឿនផង បន្ទាប់​ពី​មាន​ដាក់​បង្គោល​ភ្លើង​រាយតាម​ភូមិ​របស់​ពួក​គាត់​រយៈពេល២ឆ្នាំទៅ​ហើយ​នោះ ​។

លោក ទី​ន ខាំ​លើ​ន ​ជនជាតិ​ទំពួន ​រស់នៅ​ក្នុងភូមិ​ខាងលើ និង​ជា​ជំទប់​ទី​១​ ឃុំ​កក់​ផង​បាន​រៀបរាប់ប្រាប់កោះសន្តិភាព​ថា ​បញ្ហា​ភ្លើងអគ្គិសនី​សព្វថ្ងៃនេះ ​ពួក​គាត់​មិន​ទាន់​មាន​ប្រើប្រាស់​នៅឡើយ​ទេ ។ ​ឯកា​រដាក់​រាយ​បង្គោល​ភ្លើង និង​ត​ខ្សែភ្លើង​​គឺមាន​​រយៈ​ពេល២ឆ្នាំ​ហើយ ​គឺ​ទុក​ចោល​មិន​ព្រម​ត​ភ្ជាប់​ភ្លើង​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឡើយ ដោយសារ​តែ​មាន​ម្ចាស់​ចម្ការ​កៅស៊ូ​នៅ​ខាង​ដើមផ្លូវ​ មិន​អនុញ្ញាត​ឱ្យ​ខាង​អគ្គិសនី​ត​បណ្ដាញ​ភ្លើង​កាត់​ដី​មុខ​ចម្ការ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មិន​មាន​ភ្លើង​ប្រើប្រាស់​បែប​នេះ​។ លោកបន្តថា ទន្ទឹមនេះ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​យឺនជាង១០០​គ្រួសារ​​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត​ ជួយ​សម្រប​សម្រួល​​ដល់​ម្ចាស់​ចម្ការ​កៅ​ស៊ូ​ផង​ដែរ​ ដើម្បី​បាន​រាយ​ខ្សែភ្លើង​ដល់​ភូមិ​ពួក​គាត់​បាន​ប្រើប្រាស់​ដូច​ភូមិ​ដទៃ​។

លោកហេង ប៊ុ​ន​នី អភិបាលស្រុក​បរ​កែវ​បានមានប្រសាសន៍ថា ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ភ្លើង​ទៅ​ដល់​ភូមិ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​នេះ ​ខាង​សាលាស្រុក​បាន​សម្របសម្រួល​ជាមួយ​ម្ចាស់​ចម្ការ​ពីរ​លើក​ហើយ​។ តែ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ម្ចាស់​ចម្ការ​នៅ​អម​សងខាង​ផ្លូវ​ចូល​ទៅ​ភូមិ​នោះ​ លើក​ទី​១-គឺ​ម្ចាស់​ចម្ការ​មាន​ភាព​តឹងរឹង​មិន​ព្រម​អនុញ្ញាត ។ ហើយ​អាជ្ញាធរ​ក៏​បាន​សម្របសម្រួល​ជាលើក​ទី​២ទៀតនោះ ក៏​មានការ​យល់ព្រម​ពី​ម្ចាស់​ចម្ការវិញ ។ លោកអភិ​បាល​ស្រុកបរកែវបានបន្តថា ចំពោះ​បណ្ដាញ​ភ្លើង​គឺ​ខាង​អាជ្ញាធរ​កំពុង​តែ​រៀបចំ​ត​បណ្ដាញ​ឱ្យ​ដល់​ភូមិ​របស់​គាត់ហើយ ​​។

លោក​អភិបាលស្រុក​បរកែវ ក៏បានសំណូមពរ​បងប្អូន​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ គួរ​មានការ​យោគយល់​ដល់​អាជ្ញាធរ​ដែល​កំពុង​រៀបចំ​នេះផង ។ ទោះ​មានការ​យឺតយ៉ាវ​ក្តី​ កុំ​មានការ​យល់​ច្រឡំ​ថា​ អាជ្ញាធរ​មិន​បាន​គិតគូរ ដែល​បច្ចុប្បន្ន​ខាង​អគ្គិសនី​ក៏​កំពុង​ប្រជុំ​ពិភាក្សា និង​រៀបចំ​ចុះ​ត​ភ្ជាប់​បណ្ដាញ​តាម​មូលដ្ឋាន​ផង​ដែរ​ ៕ ​

អត្ថបទសរសេរ ដោយ