ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិនស្រ្តីសុំ SME BANK ផ្តល់កម្ចីច្រើនជាងទ្រព្យបញ្ចាំ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញ ម្ចាស់អាជីវកម្មខ្លះត្អូញថា ខ្លួនគ្មានដើមទុនសម្រាប់ដំណើរមុខរបររបស់ខ្លួននោះទេ ដោយសារទុនបានយកទៅទប់ខាត ពេលកូវីដ ១៩ ជិត ២…

រាជធានីភ្នំពេញ ៖ នៅពេលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញ ម្ចាស់អាជីវកម្មខ្លះត្អូញថា ខ្លួនគ្មានដើមទុនសម្រាប់ដំណើរមុខរបររបស់ខ្លួននោះទេ ដោយសារទុនបានយកទៅទប់ខាត ពេលកូវីដ ១៩ ជិត ២ ឆ្នំាមកនេះ ។ អ្នករកស៊ីខ្លះ ពិសេសសហគ្រិនស្រ្តីថា ដើម្បីបន្តឬជំរុញឱ្យអាជីវកម្មខ្លួនដំណើរការទៅមុខបានដោយរលូនពួកគាត់ត្រូវការប្រាក់កម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាចាំបាច់ ហើយប្រាក់កម្ចីនោះមានអត្រាការប្រាក់ទាប និងបានចំនួនច្រើនជាងទ្រព្យបញ្ចំទើបកាន់តែងាយស្រូល ។

Picture

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាលោកស្រី កែវ មុំ លើកឡើងថា ទុនពីធនាគារជាប្រភពសំខាន់សម្រាប់អាជីវកម្មហើយថាពេលនេះអត្រាការប្រាក់ក៍ល្អគួរសមដោយសារមានការទំនុកបម្រុងពីរាជរដ្ឋាភិបាលផងនោះ ។ « ខ្ញុំគិតថា អត្រាការប្រាក់ ៥,៥% ដែលធនាគារ SME ផ្តល់ជូនសហគ្រិន ពិសិស សហគ្រិនស្ត្រីនេះវាមានតម្លៃសមរម្យដែលអាចឱ្យយើងទទួលយកបានបើប្រៀបធៀបទៅ និងធនាគារផ្សេងទៀតនៅក្នុងស្រុក ។ ប៉ុន្តែសម្រាប់នៅបណ្តាប្រទេសគេផ្សេង គេធូរជាងយើង (ការប្រាក់ទាប)» ។

Picture

សូមជម្រាបថា ដើម្បីលើកទឹកចិត្តទៅដល់សហគ្រិនក្នុងស្រុក ពេលកូវីដ ១៩ នេះរដ្ឋបានទម្លាក់ហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ក្នុងទឹកប្រាក់ ១០០ លានដុល្លារអាមេរិកទៅធនាគារ SME ។ បើតាមធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាសម្រាប់គម្រោងសហគ្រិនស្ត្រីកម្ពុជា ផ្តល់ជូនអត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នំា ។

Picture

ក្រៅពីការទទួលបានការប្រាក់ទាមហើយ លោកស្រី កែវ មុំ បានស្នើដល់ SME Bank ជួយសម្រួលនូវឯកសារ បែបបទមួយចំនួនបន្ថែមទៀត ដើម្បី ឱ្យកាន់តែមានភាពងាយស្រួលដល់ហគ្រិនស្ត្រីកម្ពុជាក្នុងការទទួលបាននូវឥណទានពីធនាគារ ។ «ពិសេសនៅពេលយើងដាក់បញ្ចំានូវអចលនវត្ថុ (ទ្រព្យធានា) ហើយ សូមខាងធនាគារផ្តល់ប្រាក់កម្ចីឱ្យបានច្រើនបន្តិច ។ ឧទាហរណ៍បើផ្ទះមួយមានតម្លៃ ១០ ម៉ឺនដុល្លារអាមេរិក ខាងធនាគារហ៊ានផ្តល់កម្ចីជូនត្រឹមតែ ៣០ ឬ ៤០% នៃតម្លៃផ្ទះសរុប អីចឹងសាច់ប្រាក់ដែលយើងទទួលបានពីការផ្តល់កម្ចីនេះវាមានចំនួនតិចតួចមែនទែនចង់យកមកអភិវឌ្ឍន៍វាធ្វើអ្វីមិនកើតដែរ» ។

Picture

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានទទួចសុំថា “ការផ្តល់នៅប្រាក់កម្ចីនេះឱ្យចំនួនច្រើនបន្តិចទៅលើការដាក់ទ្រព្យបញ្ចំារបស់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាពយកប្រាក់កម្ចីនេះទៅពង្រីកអាជីវកម្មឱ្យបានល្អ» ៕