តើអ្នកដែលលឺទំនៀមទម្លាប់តមអាហារដែរឬទេ? វាត្រូវបានធ្វើជាប្រចាំឆ្នាំដោយបងប្អូនឥស្លាម។ តើអ្នកដឹងទេថា ការធ្វើបែបនេះមានប្រយោជន៍អ្វីខ្លះ? អត្ថប្រយោជន៍សម្រាប់សុខភាពអ្នកដែលបានមកពីការតមអាហារនេះ នឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលជាក់ជាមិនខាន។

១. ជួយក្នុងការសម្រកទម្ងន់
ការតមអាហារជួយបង្កើនការរំលាយអាហាររបស់រាងកាយ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់អ្នកក្នុងការបំបែកអាហារ និងដុតកាឡូរី ដែលនាំឱ្យស្រកទម្ងន់ និង មើលទៅក្មេងជាងវ័យ។
២. ជួសជុល DNA របស់កោសិកា
នៅពេលអ្នកកាន់តែចាស់ DNA របស់អ្នកក៏អន់ថយទៅតាមហ្នឹងដែរ។ ភាពចាស់នាំឱ្យបាត់បង់ភាពធម្មតារបស់កោសិកា ខូចខាតព័ត៌មានសេនេទិក និងការខូចខាត DNA។ ការតមអាហារធ្វើឱ្យបន្ថយល្បឿនការខូចខាតរបស់កោសិកា និងជួសជុល DNA នៅក្នុងកោសិកា។
៣. ការពារការលេចឡើងនៃស្នាមជ្រួញ
ភាពតានតឹង និង ការកើនឡើងអុកស៊ីតកម្ម បណ្តាលឱ្យឆាប់ចាស់។ តើវាដំណើរការដោយរបៀបណា? រ៉ាឌីកាល់សេរីនៅក្នុងបរិយាកាស បង្កឱ្យមានអុកស៊ីតកម្មនិងបង្កើនរូបរាងនៃស្នាមជ្រួញ។ សារធាតុប្រឆាំងអុកស៊ីតកម្មបំបែករ៉ាឌីកាល់សេរី ដែលការតមអាហារបង្កើនកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងកោសិការបស់រាងកាយ។
៤. ការពារសុខភាពបេះដូង
ការតមអាហារជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ដោយការបង្កើនកម្រិតខ្លាញ់ល្អ HDL ដែលល្អសម្រាប់រាងកាយ និងកាត់បន្ថយការផលិតខ្លាញ់មិនល្អ LDL។ ការធ្វើបែបនេះ នឹងធ្វើឱ្យបេះដូងមានសុខភាពល្អ រួមផ្សំជាមួយនឹងសរសៃឈាមមានសុខភាពល្អ។ ការតមអាហារជាប់លាប់ក៏អាចកាត់បន្ថយជំងឺលើសឈាមបានដែរ ដោយបង្កើតឡើងវិញនូវអតិសុខុមប្រាណក្នុងពោះវៀន ដែលចូលរួមយ៉ាងសកម្មក្នុងការបង្កជំងឺលើសឈាម៕
ចែករំលែកព័តមាននេះ