ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ដើរ​តាម​អា​មេ​រិ​ក ពិចារណា​ធ្វើ​ពហិការ​ ការ ទូត​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

8 ខែ មុន

ស៊ី​ដ​នី ៖ អូស្ត្រាលី​កំពុង​ពិចារណា​មិន​បញ្ជូន​មន្ត្រី​រដ្ឋាភិបាល​ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ

ស៊ី​ដ​នី ៖ អូស្ត្រាលី​កំពុង​ពិចារណា​មិន​បញ្ជូន​មន្ត្រី​រដ្ឋាភិបាល​ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ឡើយ ខណៈ​ការ​អំពាវនាវ​ឱ្យធ្វើ​ពហិការ​ការទូត​កំពុង​កើនឡើង​ក្នុង​ចំណោម​សមាជិក​សភា​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌ មាន The Sydney Morning Herald បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​។

អូស្ត្រាលី​បាន​ចូលរួម​ជាមួយ សហរដ្ឋអាមេរិក អង់គ្លេស និង​កា​ណា​ដា ក្នុង​ការ​ពិចារណា​ធ្វើ​ពហិការ​ការទូត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក ដែល​ប្រទេស​ចិន​ទទួល​សិទ្ធិ​រៀបចំ​នៅ​ឆ្នាំ​ក្រោយ​។

ការ​ពិចារណា​ធ្វើ​ពហិការ​ការទូត​នេះ នឹង​មិន​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​ព្រឹត្តិការណ៍​នោះ​ទេ​។ ដោយ​គ្រាន់តែ​ប្រទេស​ទាំងនោះ មិន​បញ្ជូន​គណៈប្រតិភូ​រដ្ឋាភិបាល​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​។ ហើយ​ទ​ង្វើ​នេះ ដើម្បី​បង្ហាញ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំ​លោ​.​ភ​បំពា​.​នសិទ្ធិ​មនុស្ស​ពី​សំណាក់​ប្រទេស​ចិន​លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គឺ (Uighur) និង​ជនជាតិភាគតិច​មូ​ស្លី​ម​ផ្សេង​ទៀត​នៅ​តំបន់​ស៊ី​ន​ជាំ​ង ។

របាយការណ៍​ពី The Sydney Morning Herald បាន​បន្ត​ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ឌិន (Joe Biden) ហើយ​ទើប​អូស្ត្រាលី​សម្រេចចិត្ត​តាម​ក្រោយ ។

ជាមួយ​គ្នា​នោះ លោក Eric Abetz សមាជិក​សភា​មក​ពី​គណបក្ស Liberal ដែល​កំពុង​កាន់​អំណាច​បាន​និយាយ​ថា «​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស កំពុង​ផ្តល់​ការ​ពិចារណា​យ៉ាង​សំខាន់​លើ​ការ​ធ្វើ​ពហិការ​ការទូត​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា នៅ​ពេល​ទទួល​បាន​សំឡេង​គាំទ្រ​បន្ថែម នោះ​សន្ទុះ​របស់​ប្រទេស​ស្រឡាញ់​សេរីភាព​នៃ​ពិភពលោក នឹង​ក្រោកឈរ​ដើម្បី​និយាយ​ទៅ​កាន់​របប​ផ្តាច់​ការ​ថា គ្រប់គ្រាន់​ហើយ​»​។ នេះ​ជាស​ម្តី​លោក Abetz ដែល​និយាយ​សំដៅ​ដល់​ប្រទេស​ចិន​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ​។ ស្រប​ពេល​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា​៕ (​ប្រភព​ពី Reuters និង Kyodo)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture