ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd តែងតាំង​បិតា​បាល់ទាត់​ទំនើប​អា​ល្លឺ​ម៉​ង់​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន

2 ឆ្នាំ មុន

អង់គ្លេស ៖ បើ​ទោះ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ក៏​ពិតមែន ប៉ុន្តែ​តាម​រយៈ​សារព័ត៌មាន​ធំ​ៗ ជា​ពិសេស The Athletic បាន​ចេញផ្សាយ​

អង់គ្លេស ៖ បើ​ទោះ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ក៏​ពិតមែន ប៉ុន្តែ​តាម​រយៈ​សារព័ត៌មាន​ធំ​ៗ ជា​ពិសេស The Athletic បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា លោក Ralf Rangnic បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ដើម្បី​ក្លាយជា​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ពួក​គេ​រយៈពេល​៦​ខែ​។

លោក Ralf Rangnic គឺជា​គ្រូបង្វឹក​ពោរពេញ​ដោយ​បទ​ពិសោធន៍​យ៉ាង​ជោគ​ជាំ​ធ្លាប់​ដឹកនាំ​ក្លិប​ជា​ច្រើន ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «​បិតា​បាល់ទាត់​សម័យ​ទំនើប​អា​ល្លឺ​ម៉​ង់​» នឹង​ដើរ​ចេញពី​តួនាទី​ជា​ប្រធាន​ផ្នែក​កីឡា និង​អភិវឌ្ឍន៍​របស់​ក្លិប Lokomotiv Moscow នៅ​លី​គ​កំពូល​រុ​ស្ស៊ី ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​អង់គ្លេស​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​។

ប្រភព​ពី The Athletic បន្ត​ថា បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ បាន​យល់ព្រម​ដឹកនាំ Man Utd រហូត​ដល់​ចុងខែ​ឧសភា ឆ្នាំ​២០២២ ជាមួយ​លក្ខខណ្ឌ​ពិសេស ដោយ​លោក​នឹង​បន្តការងារ​២​ឆ្នាំ​បន្ថែម​ទៀត ក្នុង​តួនាទី​ជា​អ្នក​ប្រឹក្សា​យោបល់​ក្លិប​។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក​មិន​ទាន់​អាច​ដឹកនាំ​ក្រុម​សម្រាប់​ជំនួប​តទល់​នឹង Chelsea នៅ​ចុង​ស​ប្តា​ហ៍​នេះ​បាន​ឡើយ ដោយ​កំពុង​រង់ចាំ​ទទួល​លិខិត​ការងារ​ជា​មុន​សិន​។

លោក Rangnic គឺជា​គ្រូបង្វឹក​ប្រកាន់ខ្ជាប់​វិន័យ​ដ៏​តឹង​រឹង​បំផុត ហើយ​ក៏​ជា​គ្រូ​ដែល​ឆ្អិន​នឹង​តាក់​តិច​បាល់ទាត់​តែ​ម្តង​។ គ្រូបង្វឹក​វ័យក្មេង​ជា​ច្រើន ជា​ពិសេស​គឺ​លោក Thomas Tuchel ធ្លាប់​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ពី​រូប​លោក​។ ខណៈ​លោក Jurgen Klopp ក៏​បាន​យក​ក្បួន​ប្រដេញ​បាល់​ខ្លាំង និង​វាយបក​លឿន​ដ៏​ល្បី​របស់​លោក Rangnic ទៅ​ប្រើប្រាស់​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា Man Utd ក្រោម​ការ​ដឹកនាំ​របស់​លោក Michael Carrick ដែល​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​ជំនួស​លោក Ole Gunnar Solskjaer ដែល​លាលែង​ពី​តំណែង​កាលពី​ស​ប្តា​ហ៍​មុន​នោះ កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុង​តារាង Premier League ក្រោយ​ឆ្លងកាត់​១២​ប្រកួត​កន្លង​មក ឈ្នះ​៥ ស្មើ​២ និង​ចាញ់​៥ មាន​១៧​ពិន្ទុ និង​មាន​គម្លាត​១២​ពិន្ទុ ពី​ក្រុម​កំពូល​តារាង Cheslea៕ (​ដកស្រង់​ចេញពី The Athletic និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ