ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ជាប់ជំពាក់​នឹង​អតីតកាល

2 ឆ្នាំ មុន

អ្នក​ពុទ្ធ​និយម​បាន​ពន្យល់​ថា ចូល​អ្នក​កុំ​ខ្វល់​ថា​អ្នក​ដទៃ​គិត​បែប​ណា​អំពី​អតីតកាល​របស់​អ្នក ព្រោះ​អ្នក​មិនមែន​ដូច​ពី​មុន​ទេ ។ អ្នក​កំពុង​តែ​ព្យាយាម​ដុសខាត់​កែខៃ​ខ្លួនឯង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ហើយ​តើ ។ អ្នក​កំពុង​ចាប់ផ្ដើម​សា​ជា​ថ្មី ដែល​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរ​សាទរ​ខ្លួនឯង ។ ត្រូវ​ចាំ​ថា…

អ្នក​ពុទ្ធ​និយម​បាន​ពន្យល់​ថា ចូល​អ្នក​កុំ​ខ្វល់​ថា​អ្នក​ដទៃ​គិត​បែប​ណា​អំពី​អតីតកាល​របស់​អ្នក ព្រោះ​អ្នក​មិនមែន​ដូច​ពី​មុន​ទេ ។ អ្នក​កំពុង​តែ​ព្យាយាម​ដុសខាត់​កែខៃ​ខ្លួនឯង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ហើយ​តើ ។ អ្នក​កំពុង​ចាប់ផ្ដើម​សា​ជា​ថ្មី ដែល​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរ​សាទរ​ខ្លួនឯង ។

ត្រូវ​ចាំ​ថា ទោះ​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អតីតកាល​បាន​ក៏​ពិតមែន តែ​អ្នក​នៅ​តែ​អាច​ផ្លាស់​ប្ដូរ​បច្ចុប្បន្ន​របស់​អ្នក​បាន ហើយ​អនាគត​ដ៏​ស្រស់បំព្រង​កំពុង​រង់ចាំ​អ្នក​ហើយ ។ ថា​តើ​វា​អាច​ទៅ​រួច ឬ​អត់​យ៉ាងណា​នោះ គឺ​វា​ស្ថិត​នៅ​ត្រង់​ការ​ប្រើប្រាស់​ពេលវេលា​របស់​អ្នក​ក្នុង​ពេល​ឥឡូវនេះ​តែ​ប៉ុណ្ណោះ ។

អតីតកាល​របស់​អង្គុលីមា​ល៍​ជា​វេលា​ដែល​ពោរពេញ​ទៅ​ដោយ​រឿងអាស្រូវ​បំផុត​នៅ​ក្នុង​សង្គមមនុស្ស តែ​បច្ចុប្បន្នភាព​កាលនោះ​របស់​ព្រះ​អង្គុលីមា​ល៍​បាន​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​សង្គម​ឥណ្ឌា​មានការ​ស្ញប់ស្ញែង កោតសរសើរ​នឹង​ទ​ង្វើ​ដ៏​ត្រឹមត្រូវ​របស់​លោក​យ៉ាង​ក្រៃ​លែង​ដោយ​ការ​ចាប់​យក​ឱកាស​បច្ចុប្បន្ន​ឱ្យ​ជា​ផលប្រយោជន៍​សម្រាប់​ជីវិត​របស់​ខ្លួន គឺ​ដើរ​តាម​គន្លង​ពុទ្ធឱវាទ​ដ៏​ប្រសើរ​ឆ្ពោះទៅ​មុខជា​និច្ច មិន​ជាប់ជំពាក់​នឹង​អតីតកាល​ឡើយ ។

ដូច្នេះ​ចូរ​អ្នក​ព្យាយាម​ប្រើប្រាស់​ពេលវេលា​របស់​អ្នក​ឲ្យ​បាន​ល្អ​ឡើង ប្រើ​ក្នុង​ផ្លូវ​ប្រយោជន៍ កុំ​ចំណាយពេល​សោកសៅ​នឹង​អ្វី​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ​នោះ ព្រោះ​វា​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ ។

ចូរ​ចាំ​ថា​គ្មាន​នរណា​ម្នាក់​អាច​ជួយ​អ្នក​គ្រប់ពេល ក្រៅពី​អ្នក​ខ្លួនឯង​នោះ​ទេ ដូច្នេះ​ចូរ​សង្គ្រោះ​ខ្លួនឯង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​សព្វ​ការងារ​ក្នុង​ផ្លូវ​សុចរិត នោះ​ជីវិត​អ្នក​នឹង​បាន​រួច​ចាក​ទុក្ខ ជួប​តែ​សុខសួស្តី​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ