ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាការរួមភេទល្អសម្រាប់បុរស?

2 ឆ្នាំ មុន

ការរួមភេទគឺជាផ្នែកមួយនៃជីវិត ដែលអ្នកខ្លះក៏ចាត់ទុកថាជាផ្នែកសំខាន់អត់មិនបានផងដែរ។ យោងតាមការចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត ​WebMD បានឱ្យដឹងថា ក្រៅពីដើម្បីបន្តពូជ​ ការរួមភេទអាចជួយធ្វើឱ្យគូស្នេហ៍មានភាពស្និទ្ធស្នាលកាន់តែខ្លាំងជាងមុន និង សប្បាយទាំងផ្លូវកាយនិងផ្លូវអារម្មណ៍។ វាជួយដល់ទាំងសុខភាពផ្លូវកាយ…

ការរួមភេទគឺជាផ្នែកមួយនៃជីវិត ដែលអ្នកខ្លះក៏ចាត់ទុកថាជាផ្នែកសំខាន់អត់មិនបានផងដែរ។ យោងតាមការចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត ​WebMD បានឱ្យដឹងថា ក្រៅពីដើម្បីបន្តពូជ​ ការរួមភេទអាចជួយធ្វើឱ្យគូស្នេហ៍មានភាពស្និទ្ធស្នាលកាន់តែខ្លាំងជាងមុន និង សប្បាយទាំងផ្លូវកាយនិងផ្លូវអារម្មណ៍។ វាជួយដល់ទាំងសុខភាពផ្លូវកាយ បញ្ញាស្មារតី អារម្មណ៍ ផ្លូវចិត្ត និង ទំនាក់ទំនងសង្គម។

ការសិក្សាថ្មីមួយបានរកឃើញថា បុរសដែលមានការរួមដោយដាក់លិង្គចូលទៅក្នុងទ្វារមាសញឹកញាប់ មានហានិភ័យតិចក្នុងការវិវត្តទៅជាជម្ងឺមហារីកក្រពេញប្រូស្តាត។

ការសិក្សាមួយទៀតបានរកឃើញថា បុរសដែលមានអត្រានៃការបញ្ចេញទឹកកាម ៤.៦ ទៅ ៧ដងក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនសូវកើតជម្ងឺមហារីកក្រពេញប្រូស្តាតមុនអាយុ ៧០ឆ្នាំ។

សម្រាប់បុរស ការរួមភេទអាចជះឥទ្ធិពលដល់អត្រាមរណភាពរបស់អ្នក។ ការសិក្សាមួយដែលមានការតាមដានរយៈពេល ១០ឆ្នាំ បានរាយការណ៍ថា បុរសដែលមានការស្រួលឡើងដល់ចំនុចកំពូលពេលរួមភេទ យ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ មានហានិភ័យនៃការស្លាប់ទាបជាងអ្នកដែលរួមភេទតិចជាង ៥០%។

ការសិក្សាមួយទៀតក៏បានបង្ហាញថា ការរួមភេទច្រើនជួយធ្វើឱ្យមានការកើនឡើងគុណភាពនិងសុខភាពរបស់មេជីវិតបុរសផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ