ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ ៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ធាក់​ប្លន់​យក​ម៉ូតូ​ ២​ករណី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​ធាក់​ប្លន់​យក​ម៉ូតូ ប្រព្រឹត្ត​នៅ​ត្រង់​ចំណុច​ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ចំនួន ០៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រូ​ម​មាន ៖
១- ឈ្មោះ​ដ​ន ដេ​ត ហៅ ដូច ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣១ ផ្លូវលំ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​។
២- ឈ្មោះ​ខៀវ សុ​វ​ណ្ណា​រ៉ាត់ ហៅ វី​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​វី​រះ​ប៊ុ​ន​ថាំង​។ ស្នាក់​នៅផ្ទះ​គ្នាន​លេខ​ផ្លូវលំ ភូមិ​ព្រែក​តា​ងូវ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។
៣- ឈ្មោះ​វុន ណា​ង ហៅ តូ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​គ្មាន លេខ​ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។
៤- ឈ្មោះ​សែ​ម សុធា​រិ​ទ្ធ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ រត់​តុ​ការ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។
និង​៥- ឈ្មោះ​កាន វ​ណ្ណា​ហៅ រដ្ឋ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា​។

ក្រោយ​ការ​សាកសួរ​យក​ចម្លើយ ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់ បាន​សារភាព​ថា ពួក​ខ្លួន​មាន​បក្សពួក​ចំនួន ០៦​នាក់ (​គេចខ្លួន​ម្នាក់​ឈ្មោះ​ត្រា ភេទ​ប្រុស អាយុ​ហែល​២០​ឆ្នាំ​) បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ ចំនូ​ន​០២​លើក ៖

លើក​ទី​១ ៖ នៅ​វេលា​ម៉ោង​២១ និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ធាក់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ស សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ IM 9244 និង​គ្រឿងអលង្ការ (​ខ្សែ​ក​មាស​០១​ដំឡឹង ខ្សែ​ក​ប្លា​ទី​ន​០២​ដំឡឹង កងដៃ​ប្លា​ក​ទី​ន​២​កង តម្លៃ​៦០០​ដុល្លារ លុយ​ខ្មែរ ៣០​ម៉ឺន​រៀល និង​ទូរ​សព្ទ័​ដៃ ០២​គ្រឿង​) ។

លើក​ទី​២ ៖ នៅ​ម៉ោង​២២​និង​១៣​នាទី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ធាក់​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី ០១​គ្រឿង ព​ណ៍​ស សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ព្រៃវែង 1S-1641 ។ ចំពោះ​គ្រឿងអលង្ការ​ពួក​ខ្លួន​បាន​បោះចោល​នៅ​ស្ថានីយ៍​ប្រេង​កាល់​តិច មុខ​ប៉ុង​ឌី​យ៉ា​ល់ ដោយ​គិត​ថា ជា​របស់​ក្លែងក្លាយ ។

សម្ភារៈ ដែល​សមត្ថកិច្ច​ដកហូត​បាន រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ព​ណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ 1HI 8418 ជា​របស់​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​, ម៉ូតូ​ម៉ាក​ស្សុ​យ​គី ព​ណ៍​ស សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ 1DD 4561 ជា​របស់​ជន​ស​ង្ស​យ័ ជិះ​ធ្វើ​សកម្មភាព និង​កាំបិត​កែ​ឆ្នៃ ចំនួន​០១ ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ