ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលស្រុកស្អាង ឃាត់ខ្លួនចោរ លួចម៉ាស៊ីនបូមទឹក

8 ខែ មុន
  • កណ្តាល

កណ្តាល៖ ជនសង្ស័យម្នាក់ បានត្រូវនគរបាលស្រុកស្អាង ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក។ ហេតុការណ៌នេះ បានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១…

កណ្តាល៖ ជនសង្ស័យម្នាក់ បានត្រូវនគរបាលស្រុកស្អាង ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក។ ហេតុការណ៌នេះ បានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០នាទី នៅចំណុចភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល​។

ជនរងគ្រោះ ឈ្មោះ ចែត​ ង៉ិច ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ពេញ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាង បានអោយដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការ​ជាមួយកម្លាំងប្រជាការពារឃុំ បានចេញល្បាត នៅភូមិសាស្ត្ររបស់ខ្លួន បានមកដល់ចំណុចភូមិព្រែកតាឯក ឃុំត្រើយស្លា  ក៏បានជួបជនសង្ស័យ​ជិះម៉ូតូដឹកម៉ាស៊ីនម៉ាស៊ូត ក៏មានការសង្ស័យ ក៏បាននាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានលួចម៉ាស៊ីនម៉ាស៊ូតរបស់ជនរងគ្រោះ នៅចំណុចចំការបន្លែ ស្ថិតនៅភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ពិតប្រាកដមែន។ ​ជនសង្ស័យ ត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ឆ ដា

Picture
Picture
Picture