ជាងថតរូបម្នាក់បត់ជើងតូចរួច ចុះពីជម្រាលភ្នំវិញ ជួបគ្រោះអកុសល
- សៀមរាប
ខេត្តសៀមរាប ៖ បុរសម្នាក់ បន្ទាប់ពីឈរបត់ជើងតូចរួច ក៏ដើរចុះមកពីជម្រាលភ្នំវិញ ស្រាប់តែរអិលជើងធ្លា.ក់ពីលើភ្នំចុះមក
ខេត្តសៀមរាប ៖ បុរសម្នាក់ បន្ទាប់ពីឈរបត់ជើងតូចរួច ក៏ដើរចុះមកពីជម្រាលភ្នំវិញ ស្រាប់តែរអិលជើងធ្លា.ក់ពីលើភ្នំចុះមក
ខេត្តសៀមរាប ៖ បុរសម្នាក់ បន្ទាប់ពីឈរបត់ជើងតូចរួច ក៏ដើរចុះមកពីជម្រាលភ្នំវិញ ស្រាប់តែរអិលជើងធ្លា.ក់ពីលើភ្នំចុះមកក្រោម បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើភ្នំក្រោម ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីមន្ត្រីនគរបាលសង្កាត់សៀមរាប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា នៅវេលាម៉ោងកើតហេតុខាងលើ មានករណីបុរសម្នាក់បានដើរទៅហាត់ប្រាណនៅលើភ្នំក្រោម ខណៈពេលនោះជនរងគ្រោះបានឈរបត់ជើងតូចរួច ហើយ ក៏ដើរចុះមកពីជម្រាលភ្នំវិញ ស្រាប់តែរអិលជើងធ្លា.ក់ពីលើភ្នំចុះមកក្រោម បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ កៅ គាហ៊ួរ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងថតរូប មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ