ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្អែត​ចិត្តនឹង​អូស្ត្រាលី ​បារាំង​ងាក​មក​រក​ឥ​ណ្ដូ​ណេ​ស៊ី​វិញ

1 អាទិត្យ មុន

រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក​ JEAN YVES LE DRIAN បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃមួយ នៅ​ឥណ្ឌូ​ណេ​ស៊ី ​ជាពិសេស​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​មាន​ពី

ប្រទេស​បារាំង ៖ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក​ JEAN YVES LE DRIAN បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃមួយ នៅ​ឥណ្ឌូ​ណេ​ស៊ី ​ជាពិសេស​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​មាន​ពី​ឆ្នាំ​២០១១​មក​។

ក្រោយ​ពី​ឆ្អែត​ចិត្តនឹង​អូស្ត្រាលី ចំពោះ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​ខ្លួន បារាំង​បាន​សម្រេច​ងាក​មក​រក​សម្ព័ន្ធភាព​ថ្មី​ក្នុង​តំបន់​នោះ​។ ដូច្នេះ​បារាំង​បាន​ងាក​មក​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ធំ​ជាងគេ​នៅ​អា​ស៊ី​អាគ្នេយ៍​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ នៅ​ក្រុង​ហ្សា​ការ​តា របស់​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក​ JEAN YVES LE DRIAN​។ សម្រាប់​ទស្សនកិច្ច​នោះ លោក​បាន​ចុះហត្ថលេខា​ជាមួយ​សម​ភាគី​ឥណ្ឌូ​ណេ​ស៊ី លោក​RETNO MARSUDI លើ​ផែនការ​សកម្មភាព​មួយ សម្រាប់​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ដែល​មាន​តាំងពី​ឆ្នាំ​២០១១​មក​។

លោក​JEAN YVES LE DRIAN គូសបញ្ជាក់​ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃនេះ​ថា ទំនាក់ទំនង​នឹង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ ក្នុង​វិស័យ​ការពារ​និង​កិច្ចការ​សមុទ្រ ជាមួយ​ពិសេស​ការ​បង្កើត​ការ​ចរចា​សមុទ្រ​ទ្វេភាគី​ក្នុង​ឆ្នាំ​២០២២​តែ​ក៏​ក្នុង​វិស័យ​សុខាភិបាល ថាមពល​និង​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ផង​ដែរ​។

លោក ​JEAN YVES LE DRIAN ក៏​ជួប​ពិភាក្សា​ដែរ កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លោក​PRABOWO SUBIANTO ខណៈ​ឥណ្ឌូ​ណេ​ស៊ី កំពុង​ចរចា​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ដើម្បី​ឲ្យ​ទទួល​បាន​យន្តហោះ​ប្រដេញ​ធុន RAFALE៣៦​គ្រឿង​។ ឥណ្ឌូ​ណេ​ស៊ី​ក៏​ចាប់អារម្មណ៍​ដែរ ចំពោះ​នាវាមុជទឹក នាវាចម្បាំង​និង​ឧបករណ៍​យោធា​ដទៃ​ៗ​ទៀត​របស់​បារាំង ពេល​មាន​ភាព​​តានតឹង​កាន់តែ​ខ្លាំង​រវាង​ក្រុង​ប៉េ​កាំ​ង និង​បណ្ដា​ប្រទេស​នៅ​ជាប់​សមុទ្រ​ចិន​ខាងត្បូង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo