ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំង លោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​ឯកឧត្តម​ជាម យៀ​ប ធ្វើ​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​ឯកឧត្តម​ងួ​ន ញ៉ិល ដែល​ទទួលមរណភាព…

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​ឯកឧត្តម​ជាម យៀ​ប ធ្វើ​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​ឯកឧត្តម​ងួ​ន ញ៉ិល ដែល​ទទួលមរណភាព នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

Picture

ការ​បើក​សម័យប្រជុំ​នេះ​ធ្វើ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មាន​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្តេច ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី ព្រមទាំង​សមាជិក​សមាជិកា សរុប​ចំនួន​១០៦​រូប ។

Picture

របៀបវារៈ​មួយ​ចំនួន នៅ​ក្នុង​អង្គប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ ដោយ​មាន​របៀបវារៈ​ចំនួន​៦ ដូច​ខាងក្រោម ៖ ១- ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់ ឯកឧត្តម អ៊ុ​ន ប៊ុ​ន​ហាន ជា​តំណាង រាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ ជំនួស ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួ​ន ញ៉ិល ដែល​បាន​ទទួលមរណភាព​។

Picture

២- ការ​បោះ​ឆ្នោត​ជ្រើសតាំង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ជា​អនុប្រធាន​ទី​១ រដ្ឋសភា​។ ៣- ការ​បោះ​ឆ្នោត​ជ្រើសតាំង ឯកឧត្តម ឈាង វុន ជា​សមាជិក​គណៈ​កម្ម​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា និង ឯកឧត្តម ជៀប ស៊ី​វន ជា​សមាជិក​គណៈ​ក ម្មការ​កិ ច្ច​ការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។ ៤- ការ​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ អាស៊ាន ស្តី​ពី​ការ​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​។ ៥- ការ​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២​។ ៦- ការ​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​ស​ម្រា ប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​។

Picture

សូម​ជម្រាប​ថា​មុន​បើក​សម័យប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ក៏​បាន​បើក​កិច្ចប្រជុំ​អចិន្ត្រៃយ៍ បាន​បើក​កិច្ចប្រជុំ​អនុម័ត​បញ្ចូល​បន្ថែម​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា គឺ​ការ​បោះ​ឆ្នោត​ទុកចិត្ត​អគ្គសវនករ និង​អគ្គសវនកររង នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ ចំនួន ៣​រូប សម្រាប់​បន្ត​អាណត្តិ​ថ្មី ៥(​ប្រាំ​)​ឆ្នាំ ដែល​មាន លោក​ជំទាវ សោម គី​ម​សួគ៌ ជា​អគ្គសវនករ ឯកឧត្តម សួន សិ​ទ្ធី ជា​អគ្គសវនកររង ឯកឧត្តម អ៊ុ​ក សារា​វុ​ធ ជា​អគ្គសវនកររង​៕

Picture
Picture