ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់ បើករថយន្ត​លូន​ក្រោម​ស្ពាន ដេក​ស្ដូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​មេ​សាប៊ូ​មួយ​គ្រឿង​បើក​លឿន​ពេក​មក​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​មេ​សាប៊ូ​មួយ​គ្រឿង​បើក​លឿន​ពេក​មក​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ ។

រថយន្ត​បង្ក​ម៉ាក កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-4306 ជា​រថយន្ត​ដឹក​មេ​សាប៊ូ ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចុះ​តាម​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​មាន​ដឹក​អំបិល និង​ធុង​ផ្ទុក​ទៅ​ដោយ​មេ​សាប៊ូ បើកបរ​តាម​ផ្លូវ​ព្រះ​មុនី​រេ​ត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លួ​វ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ខណៈ​ពេល​បើក​មក​ដល់​ផ្លូវ​កោង​ខ្លាំង ធ្វើ​ឲ្យ​អ្នកបើកបរ​បួង​ខ្លាំង​ពេក​យក​ចង្កូត​វិញ​មិន​ទាន់​ក៏​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចាក់ចោល​សម្ភារ​នៅ​លើ​រថយន្ត​កំពប់​ពេញ​ថ្នល់ ហើយ​ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត និង​អ្នក​រួម​ដំណើ​ជាមួយ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ៕