ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខ​ស្ត្រី​ម្នាក់​ចោទ​ថា ស្តេចបាល់ទាត់ Maradona រំ​លោ​.​ភនាង​កាលពី​នៅ​វ័យ​ជំទង់

2 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ នាង Mavys Alvarez ជនជាតិ​គុយ​បា​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Diego Maradona បាន​ប្រាប់​

អា​ហ្ស​ង់​ទី​ន ៖ នាង Mavys Alvarez ជនជាតិ​គុយ​បា​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Diego Maradona បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ថា វីរៈបុរស​បាល់ទាត់​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បាន​ចាប់​រំ​លោ​.​ភនាង​កាលពី​នាង​នៅ​វ័យ​ជំទង់​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​។

Alvarez ដែល​បច្ចុប្បន្ន​មាន​អាយុ​៣៧​ឆ្នាំ បាន​ផ្តល់​សក្ខីកម្ម​កាលពី​ស​ប្តា​ហ៍​មុន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អា​ហ្ស​ង់​ទី​ន ដែល​កំពុង​ស៊ើបអង្កេត​លើ​ការ​ចោទ​របស់​នាង ដែល​បាន​ប្តឹង​លើ​អតីត​ក្រុមការងារ​ម្នាក់​របស់​លោក Diego Maradona ដែល​បាន​ជួញដូរ​នាង​នៅ​អាយុ​១៦​ឆ្នាំ​។ Alvarez អះអាង​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ Maradona ក្នុង​ឆ្នាំ ២០០១ ដែល​កាលនោះ លោក​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​នាង​មាន​អាយុ​ត្រឹម​១៦​ឆ្នាំ​។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ឯ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទី​ន Alvarez បាន​និយាយ​ថា Maradona បាន​ចាប់​រំ​លោ​.​ភនាង​ក្នុង​គ្លីនិក​មួយ​នៅ​ក្នុង​ទីក្រុង Havana ប្រទេស​គុយ​បា ជា​កន្លែង​ដែល​គាត់​ស្នាក់​នៅ ខណៈ​ដែល​ម្តាយ​នាង​នៅ​បន្ទប់​ជាប់​នោះ​ផង​ដែរ​។

«​គាត់​បាន​បិទ​មាត់​ខ្ញុំ គាត់​រំ​លោ​.​ភ​ខ្ញុំ ខ្ញុំ​មិន​ចង់​គិត​ពី​វា​ច្រើន​ឡើយ ភាព​បរិសុទ្ធ​របស់ខ្ញុំ​ត្រូវ​បាន​លួច​បាត់​ហើយ​។ វា​ពិតជា​ពិបាក​ខ្លាំង​ណាស់ ដែល​អ្នក​មិន​អាច​ឈប់​រស់នៅ​ជាមួយ​រឿង​ដែល​កើតឡើង ខណៈ​ក្មេង​ស្រី​ស្ថិត​នៅ​វ័យ​នេះ ត្រូវ​ជួប​បទ​ពិសោធន៍​បែប​នោះ​» ការ​លើក​ឡើង​របស់ Alvarez​។

Alvarez បាន​និយាយ​ថា គោលបំណង​នាង​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​នេះ គឺ​ដើម្បី​ជួយ​ស្ត្រី​ទាំងអស់ ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ និង​ដើម្បី​អាច​ជួយ​ពួក​គេ​តាម​មធ្យោបាយ​ដែល​ខ្លួន​អាច​ធ្វើ​បាន​។ ហើយ​ទាំងនោះ​គឺជា​គំនិត​របស់​នាង​។

សូម​រំលឹក​ថា ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន Diego Maradona បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​អាយុ​៦០​ឆ្នាំ ដោយសារ​ជំងឺ​គាំងបេះដូង នៅផ្ទះ​របស់​លោក​ក្នុង​តំបន់ Dique Luján ខេត្ត Buenos Aires នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ