ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេ​ភូមិ​ម្នាក់ ក្រោយ​ដុត​បំផ្លាញ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មេ​ភូមិ​ចិត្តខ្លាំង​ម្នាក់​បាន​ផឹកស៊ី​ស្រវឹង រួច​ក៏​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឱ្យ​ខ្ទេច​ម៉ត់​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តមណ្ឌលគិរី ៖ មេ​ភូមិ​ចិត្តខ្លាំង​ម្នាក់​បាន​ផឹកស៊ី​ស្រវឹង រួច​ក៏​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឱ្យ​ខ្ទេច​ម៉ត់​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។

បុរស​ខាងលើ​រូប​នេះ​មានឈ្មោះ កេ​ត វុ​ទ្ធី អាយុ​៤២​ឆ្នាំ ជា​កសិករ និង​ជា​មេ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

បើ​តាម​លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ដុត​ផ្ទះ​ខ្លួនឯង​ចំនួន​១​ខ្នង​ខាងលើ​នេះ មាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្ដោយ​១៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ក្រាល​ការ៉ូ​ក្រោម​។

លោក​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​សម្ភារៈ​ខូចខាត​ក្នុង​អគ្គិភ័យ​ខាងលើ​នេះ រួម​មាន ៖ ទូរ​ដាក់​ខោអាវ​ចំនួន​០២, តុ​ឈើ​ចំនួន​០២, កៅអី​តុ​កា​តា​ចំនួន​៧, គ្រែ​ដេក​ចំនួន​០៣, ម៉ាស៊ីនបោកខោអាវ​ចំនួន​០១​គ្រឿង​, ទូរទស្សន៍​ចំនួន​០១​គ្រឿង​, កង្ហារ​ចំនួន​០២​គ្រឿង​, ខ្សែ​.​ក​មាស​ចំនួន​០១​ខ្សែ ទម្ងន់​៦​ជី​, ម៉ូ​ទ័​រ​បូមទឹក​ចំនួន​០២, ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​០១​គ្រឿង​, ម៉ាស៊ីន​ត្រង់​ស៊ី​នឺ​រ​ចំនួន​០១​គ្រឿង និង​អង្ករ​ចំនួន​មួយ​ចំនួន​ផង​ដែរ​។

បច្ចុប្បន្ន ជន​បង្ក​ខាងលើ​ត្រូវ​បាន​កម្លាំង​ចាប់​ឃាត់ខ្លួន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដើម្បី​ស៊ើបសួរ​អនុវត្តន៍​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ