ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ខ្លាំង​ជាង​លុយ​យ៉េន​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ​ចូល​ត្រឹម​តឺ ៣៥៣២​ រៀល ហើយ​លក់​ចេញ​តែ ៣៥៦៨ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣៥៤៣ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៥៧៨ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៨ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៧៤ រៀល លក់​ចេញ ៤៦១៩ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៣៨ រៀល លក់​ចេញ ២៩៦៧ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៦ រៀល លក់​ចេញ ៦៤៣ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤២ រៀល លក់​ចេញ ៣៤៥ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧៨ រៀល លក់​ចេញ ៣០០៨ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២៣ រៀល លក់​ចេញ ១២៤ រៀល ខណៈ ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕

​ ​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ