ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ ដឹកនាំ​ប្រកួត​ដំបូង Carrick នាំ Man Utd បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ UEFA Champions

អេ​ស្ប៉ា​ញ ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ UEFA Champions League ក្រោយ​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Villarreal ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន Michael Carrick ។

នេះ​គឺជា​ការ​ដឹកនាំ​ប្រកួត​ដំបូង​សម្រាប់ Michael Carrick ក្នុង​នាម​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់ Man Utd ជំនួស​កៅអី​លោក Ole Gunnar Solskjaer ដែល​បាន​លាលែង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។

ក្រ​ឡែក​មក​កាន់ការ​ប្រកួត​ក្នុង​ពូ​ល F ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន El Madrigal គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ Man Utd សម្រេច​បាន​ដោយ Cristiano Ronaldo នៅ​នាទី​៧៨ ស្រប​ពេល Jadon Sancho រក​គ្រាប់​បាល់​លើក​ដំបូង​ឱ្យ Man Utd ចាប់តាំងពី​ផ្លាស់​មក​កាន់​ទឹកដី​អង់គ្លេស​កាលពី​ខែកក្កដា​កន្លង​ទៅ ដែល​សម្រេច​បាន​នៅ​នាទី​៩០​។

ឆ្លងកាត់​៥​ប្រកួត​កន្លង​មក Man Utd ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១ មាន​១០​ពិន្ទុ បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ Villarreal នៅ​លេខ​២ មាន​៧​ពិន្ទុ Atalanta មាន​៦​ពិន្ទុ និង Young Boys មាន​៤​ពិន្ទុ​។

គិត​ត្រឹម​ពេល​នេះ ក្រុម​ដែល​បាន​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League រួម​មាន ៖ Liverpool , Ajax, Bayern Munich, Manchester United, Chelsea និង Juventus​។

ខ្សែប្រយុទ្ធ​ប៉ូ​ឡូញ Robert Lewandowski របស់​ក្រុម Bayern Munich កំពុង​ឈរ​ជា​អ្នករក​គ្រាប់​បាល់​ច្រើន​ជាងគេ​បណ្តោះអាសន្ន​ពោល​ចំនួន​៩​គ្រាប់ តាម​ក្រោយ​ដោយ​ខ្សែប្រយុទ្ធ​បារាំង Sebastien Haller របស់​ក្រុម Ajax មាន​៧​គ្រាប់​៕ (​ដកស្រង់​ចេញពី UEFA)

https://www.youtube.com/watch?v=kNvsf0kVQX4
លទ្ធផល​ការ​ប្រកួត​ទាំងអស់​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ