ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពសប្បាយៗ ដែលជួយឱ្យអ្នកស្រកទម្ងន់

2 ឆ្នាំ មុន

ពេលគិតដល់ការសម្រកទម្ងន់ តើអ្នកគិតដល់អ្វីមុនគេ? ការតមបាយតមទឹក ហាត់ប្រាណព្រឹកល្ងាច និង ត្រូវធ្វើអ្វីដែលខ្លួនបង្ខំចិត្តធ្វើមែនទេ? តាមការពិត ការសម្រកទម្ងន់មិនចាំបាច់ពិបាកខ្លាំងនោះទេ ព្រោះថាថ្ងៃនេះ អ្នកនឹងបានស្គាល់សកម្មភាពមួយចំនួន…

ពេលគិតដល់ការសម្រកទម្ងន់ តើអ្នកគិតដល់អ្វីមុនគេ? ការតមបាយតមទឹក ហាត់ប្រាណព្រឹកល្ងាច និង ត្រូវធ្វើអ្វីដែលខ្លួនបង្ខំចិត្តធ្វើមែនទេ? តាមការពិត ការសម្រកទម្ងន់មិនចាំបាច់ពិបាកខ្លាំងនោះទេ ព្រោះថាថ្ងៃនេះ អ្នកនឹងបានស្គាល់សកម្មភាពមួយចំនួន ដែលសប្បាយធ្វើ ហើយអាចជួយអ្នកឱ្យស្រកទម្ងន់ ដូចជាការហាត់ប្រាណដែរ។

១. ការរាំ

ការរាំគឺជាទម្រង់នៃការហាត់ប្រាណបែបបញ្ចេញញើស និង សម្រកទម្ងន់។ វាធ្វើឱ្យឈាមរបស់អ្នករត់សព្វរាងកាយ ធ្វើឱ្យអ្នកបែកញើស និងជួយឱ្យអ្នកស្រកទម្ងន់។ ការចូលរួមក្នុងថ្នាក់រាំគឺជាវិធីដ៏ល្អឥតខ្ចោះ ដើម្បីធ្វើលំហាត់ប្រាណ និងមានភាពសប្បាយរីករាយ។ ជាមួយគ្នានេះដែរ អ្នកអាចបង្កើតមិត្ត ដែលសុទ្ធតែជាអ្នកស្រឡាញ់សុខភាពដូចអ្នកដែរ។

២. ការដើរ

ការដើរនៅពេលយប់អាចជាវិធីមួយដើម្បីរក្សាទម្ងន់។ វាអាចជាការដើរដែលបានគ្រោងទុក ឬមិនបានគ្រោងទុក។ ការដើរហាត់ប្រាណលេងពេលយប់អាចធ្វើអោយចិត្តស្ងប់ និង បំបាត់ទុក្ខកង្វល់ថែមទៀតផង។ ប្រសិនបើអ្នកមានឆ្កែ ការយកវាចេញទៅដើរលេងក៏សប្បាយ និងមានសុខភាពល្អសម្រាប់សត្វឆ្កែផងដែរ។

៣. ការរួមភេទ

តើមានការរួមភេទជាមួយនឹងដៃគូ ដែលធ្វើឱ្យអ្នកកើតទុក្ខដែរឬទេ? បើទោះជាមាន ក៏មានតិចដែរ។ វាគឺជាសកម្មភាពបំបាត់ស្រ្តេស និង ធ្វើឱ្យចិត្តស្រស់ស្រាយបាត់អស់ទុក្ខកង្វល់។ តែអ្វីដែលអ្នកមិនសូវចាប់អារម្មណ៍នោះគឺថា វាក៏ជាសកម្មភាពមួយជួយឱ្យទម្ងន់របស់អ្នកស្រកផងដែរ។ នៅក្នុងការសិក្សារបស់សាកលវិទ្យាល័យ Montreal បានឱ្យដឹងថា ស្ត្រីដុតបំផ្លាញ ៦៩កាឡូរី ក្នុងអំឡុងពេលរួមភេទជាមធ្យម ខណៈដែលបុរសដុតបំផ្លាញ ១០០កាឡូរី។ ចុះប្រសិនបើការរួមភេទនោះយូរ ហើយមានភាពសន្ធោរសន្ធៅទៀតនោះ? វាកាន់តែដុតកាឡូរីបានកាន់តែច្រើន!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ