ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូមួយនៅព្រែកចាក ក្ស័យធននិយោជកគេចមុខ បុគ្គលិកសំកុកចាំបើកប្រាក់ខែ

14 ឆ្នាំ មុន

ខេត្ត​កំពត ៖ កា​ស៊ីណូ​សាន់រ៉ាយ​​ដែល​មានទី​តាំង​ស្ថិតនៅក្បែរច្រក​ទ្វារ​អន្តរជាតិ​​ព្រែក​ចាក​ស្រុក​កំពង់​ត្រាច បាន​ត្រូវបិទទ្វារ​ដោយខ្លួន​ឯ​ង​កាលពីដើម​ខែ​មករា​កន្លង​ទៅនេះ​ បន្ទាប់​ពី​បាន​​ដំណើរ​ការ​មួយ​រយៈ​ពេលខ្លី​ដោយមានល្បែង​ស៊ីសង​​ជា​ច្រើន​ប្រភេទរាប់ទាំង​ល្បែង​ភ្នាល់​បញ្ជល់មាន់​ផង ។​ ការ​ដួល​រលំ​​របស់កាស៊ីណូ​មួយនេះ​ម្ចាស់ភាគ​​ហ៊ុន​ជា​ច្រើនមិនហ៊ានចេញ​​មុខ​មក​អះ​អាង​ទេ ព្រោះ​​មានបុគ្គ​លិក​ជា​ច្រើន​នាក់​​បាន​មកចាំ​​ទារ​​លុយ​ប្រាក់​ខែ​ពី​ថៅ​កែ​របស់

ខេត្ត​កំពត ៖ កា​ស៊ីណូ​សាន់រ៉ាយ​​ដែល​មានទី​តាំង​ស្ថិតនៅក្បែរច្រក​ទ្វារ​អន្តរជាតិ​​ព្រែក​ចាក​ស្រុក​កំពង់​ត្រាច បាន​ត្រូវបិទទ្វារ​ដោយខ្លួន​ឯ​ង​កាលពីដើម​ខែ​មករា​កន្លង​ទៅនេះ​ បន្ទាប់​ពី​បាន​​ដំណើរ​ការ​មួយ​រយៈ​ពេលខ្លី​ដោយមានល្បែង​ស៊ីសង​​ជា​ច្រើន​ប្រភេទរាប់ទាំង​ល្បែង​ភ្នាល់​បញ្ជល់មាន់​ផង ។​ ការ​ដួល​រលំ​​របស់កាស៊ីណូ​មួយនេះ​ម្ចាស់ភាគ​​ហ៊ុន​ជា​ច្រើនមិនហ៊ានចេញ​​មុខ​មក​អះ​អាង​ទេ ព្រោះ​​មានបុគ្គ​លិក​ជា​ច្រើន​នាក់​​បាន​មកចាំ​​ទារ​​លុយ​ប្រាក់​ខែ​ពី​ថៅ​កែ​របស់​ខ្លួន​ ។ ​យោងតាម​សំដី​បុរស​ដែល​ជា​អ្នក​មើលការ​ខុសត្រូវ​​ក្នុងកាស៊ី​ណូ​សាន់​រ៉ាយ​ម្នាក់បាន​និយាយ​ថា កា​ស៊ីណូ​សាន់រ៉ាយ​​បានបិទទ្វារ​ដោយខ្លួន​ឯង ហើយ​ការ​បិទ​​ទ្វារ​នេះ ក៏ព្រោះ​តែគ្មានមនុស្ស​ចូលមក​លេង​ល្បែង​​សូម្បី​តែ​ខ្សែ​បណ្តាញ​អគ្គិសនី​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​​ផង​ដែរ ។

ប្រភព​ដ​ដែល​បាន​​បន្តថា ម្ចាស់​ភាគ​ហ៊ុន​របស់កាស៊ី​ណូ​​សាន់​រ៉ាយ​ទាំងអស់​មិនមាន​ទំនុកចិត្ត​​​គ្នា​ទាល់​តែ​សោះ ទើប​មិន​មានលុយ​បោះ​ទុន​ឱ្យ​អ្នក​លេង​សំរាប់​ការ​ដាក់​បញ្ចាំរបស់។ ​លោកហ៊ាន​ សុផល ប្រធាន​នគរបាល​ត្រួត​​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​​ព្រែក​ចាក​ មិនបានបំភ្លឺ​ពីការក្ស័យ​ធន​របស់កា​ស៊ីណូ​សាន់​រ៉ាយនេះ​ទេ ដោយ​លោក​និយាយថា កុំ​ចង់ដឹង​រឿង​គេ​ច្រើន​នាំ​តែ​គេ​ស្អប់​ ។ រី​ឯ​លោកខេង ជាប្រធាន​កង​រាជអាវុធ​ហត្ថ​ស្នាក់ការព្រែក​ចាកនិយាយថា កា​ស៊ីណូ​ទាំង​អស់​​មិន​មានមន្ត្រី​ប៉េ​អឹម​ណា​ទៅ​ទទួល​ខុសត្រូវ​ទេ ព្រោះ​ម្ចាស់គេ​ជាអ្នកទទួល​ខុស​ត្រូវ​ពេល​កើត​​បញ្ហា ។ លោកប៊ូ សមសាក់ ​​អតីត​ស្នង​ការ​រង​ខេត្ត​កំពត​ដែលជា​ម្ចាស់​ភាគ​ហ៊ុន​មួយរូប​​ផង​ដែរ ហើយ​លោក​ជា​អ្នក​ចាត់​ចែង​សាង​សង់​​កា​ស៊ីណូ​​នេះ​ ​​កាល​ពីពាក់​កណ្តាល​ខែ​មករាកន្លង​ទៅ​ថ្មីៗ​នេះ​សាលាដំបូង​ខេត្ត​កំពត​បានចេញ​លិខិត​​​អញ្ជើញ​​ឱ្យលោក​ចូលខ្លួន ដើម្បីសាកសួរ ។ គេ​មិន​​ដឹង​ថា សាកសួរ​ពីបញ្ហា​អ្វីទេ ​តែ​អាច​ទំនង​ជារឿង​ដីធ្លី​ច្រើនជាងជំលោះ​ក្នុងកា​ស៊ីណូ ។

មានការ​សំគាល់​ថា នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​មានកាស៊ីណូ៤ ហើយ​កា​ស៊ីណូ​ធំ​ជាង​គេ​ឈ្មោះ​ហាទៀង វេហ្គាស មានបុគ្គ​លិក​ធ្វើការ​៨០០នាក់ ។ ​​ចំពោះ​​កាស៊ីណូ​សាន់​រ៉ាយ​ពេលនេះ​មួយ​ថ្ងៃៗ​គេ​ឃើញ​​តែបុគ្គលិក​មកចាំ​ទារ​ប្រាក់​ខែ​ដែល​​មិន​ទាន់បើកឱ្យពួក​គេ ឯ​លោក​ប៊ូ សមសាក់ ត្រូវ​បាន​មន្ត្រី​តុលា​ការ​ថា លោក​ក៏មិន​ទាន់បាន​ចូលខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ដែរ ។ ដោយឡែក​កា​ស៊ីណូ​មួ​យ​ទៀតឈ្មោះសាន់ដេ ដែលមាន​ទី​តាំង​ជាប់គ្នា​ដែរ ម្ចាស់​កាស៊ីណូ​នេះ​ក៏ត្រូវ​បាន​កំលាំង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​ កាលពីចុងឆ្នាំ២០១០ដែរ ​តែ​មិន​បានប៉ុន្មាន​ថ្ងៃ​ផង​ ក៏​ដោះ​លែងវិញ ហើយ​មិន​ត្រូវ​គេ​ដឹង​ពី​រឿង​រ៉ាវ​នោះ​ដែរ​ ​៕