ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​យុវជន​ម្នាក់​ ​ធ្វើរឿងស្មានមិនដល់​​​លើទឹកដីកាស៊ីណូផ្កាយ៥ ដោយមិនដឹងមូលហេតុ​

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវជន​ម្នាក់ ត្រូវបាន​​គេ​ប្រទះ​ឃើញ​ច.ង ក ​លើ​ទឹកដី​កាស៊ីណូ​ផ្កាយ​៥ ស្ថិត​​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវជន​ម្នាក់ ត្រូវបាន​​គេ​ប្រទះ​ឃើញ​ច.ង ក ​លើ​ទឹកដី​កាស៊ីណូ​ផ្កាយ​៥ ស្ថិត​​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​​ខេត្តបន្ទាយមានជ័យ បង្ក​​ការ​ភ្ញាក់ផ្អើល​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ​ឆ្នាំ​២០២១​នេះ​។​

ជន​រង​គ្រោះ​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ជាតិ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​​ជន​អនា​ថា​។

​ជន​រង​គ្រោះ​បញ្ចប់ជីវិតដោយ​យក​អាវដៃវែង​ច.ង ភ្ជាប់​​នឹង​ដែក​ស្លាក​ប៉ាណូ ​ដោយ​មិនដឹង​ពី​មូលហេតុ​ឡើយ​។

​លោក​វរសេនីយ៍​ព្រំ​ ពិសិដ្ឋ ​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ប្រាប់​កោះសន្តិភាព​ថា​ ជន​រង​គ្រោះជា​​ជន​​អនា​​ថា ​នេះ​បើ​យោង​តាម​កា​រ​សាកសួរ​ពី​ក្មេង​ៗ​​អនា​​ថា​មួយ​ចំនួន​។​

តាម​ប្រភពពី​ក្មេង​ៗ​អ​នា​​ថា​ទាំងនោះ​​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ជន​រង​គ្រោះ​មាន​ម្តាយ​និង​សាច់ញាតិ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​​រក​ផង​ដែរ ​។

​លោក​អធិការរង​បន្ត​ថា​ ពេល​គ្រូពេទ្យ​ជំនាញ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​​វិ​ច្ច័​យ គឺ​​ជន​រង​គ្រោះ​​បាត់បង់​ដោយ​សារ​ច.ង ក ​មិនមានពាក់ព័ន្ធនឹងករណីអ្វី​ផ្សេង​​ឡើយ​។

បច្ចុប្បន្ន ​ស.ព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​សូ​រិ​យា​រាម ​ហៅ​វត្ត​ថ្មី ស្ថិត​​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ ដើម្បី​រង់​ចាំ​សាច់ញាតិ​​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Picture
Picture
Picture