ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pedri ឈ្នះ​ពានរង្វាន់ Golden Boy 2021 និង​ជា​លើក​ដំបូង​ក្នុង​អាជីព

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Pedri ត្រូវ​បាន​ប្រកាស​ថា ជា​ម្ចាស់​ពានរង្វាន់ Golden Boy ប្រចាំឆ្នាំ ២០២១ ដែល​ជា​ពានរង្វាន់​កីឡាករ​អាយុ​

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Pedri ត្រូវ​បាន​ប្រកាស​ថា ជា​ម្ចាស់​ពានរង្វាន់ Golden Boy ប្រចាំឆ្នាំ ២០២១ ដែល​ជា​ពានរង្វាន់​កីឡាករ​អាយុ​ក្រោម​២១​ឆ្នាំ​ល្អ​បំផុត​ប្រចាំឆ្នាំ​នៅ​តំបន់​អឺរ៉ុប​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ក្លិប Barcelona​។

នេះ​គឺជា​ការ​ឈ្នះ​ពានរង្វាន់ Golden Boy ជា​លើក​ដំបូង​ក្នុង​អាជីព​បាល់ទាត់​របស់ Pedri បន្ទាប់​ពី​ខ្សែបម្រើ​ឆ្នើម​វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​ដ៏​លេចធ្លោ​ទាំង​ក្នុង​ក្រុម​អ្នកមាន​បុណ្យ Barcelona និង​ទាំង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។

ប្រភព​ពី​ក្លិប Barcelona បាន​បញ្ជាក់​ថា Pedri ទទួល​បាន​ពិន្ទុ​ពី​ការ​បោះ​ឆ្នោត​ចំនួន​៣១៨​ពិន្ទុ ដោយ​មាន​គម្លាត​ពិន្ទុ​ពី​ខ្សែបម្រើ​អង់គ្លេស Jude Bellingham របស់​ក្រុម Borussia Dortmund ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ រហូត​ដល់​១៩៩​ពិន្ទុ​ឯណោះ​។

គួរ​បញ្ជាក់​ថា Pedri នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី នា​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ ២០២១ ដើម្បី​ចូលរួម​កម្មវិធី​ទទួល​ពានរង្វាន់​ខាងលើ​មួយ​នេះ​៕ (​រូបភាព​ពី BeSoccer)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ