អត្រាប្រាក់រៀលមានប្រៀបជាងប្រាក់អឺរ៉ូ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៥៧២ រៀល និងលក់ចេញតែ ៤៦១៨ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៤៥៩០ រៀល ហើយលក់ចេញរហូតដល់ទៅ ៤៦៣៦ រៀលឯណោះ ។
ទន្ទឹមនេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់មួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦៧ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៤០ រៀល លក់ចេញ ២៩៦៩ រៀល និង ១ យន់ចិន ទិញចូល ៦៣៧ រៀល លក់ចេញ ៦៤៣ រៀល ។
ជាមួយគ្នានេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៤៣ រៀល លក់ចេញ ៣៥៧៨ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៤២ រៀល លក់ចេញ ៣៤៦ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨១ រៀល លក់ចេញ ៣០១១ រៀល ។ ថ្ងៃនេះដែរ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕
ចែករំលែកព័តមាននេះ